ព័ត៌មានទាន់ហេតុការណ៍៖

លោក Min Aung Hlaing មេដឹកនាំមីយ៉ាន់ម៉ា អញ្ជើញទៅ សួរសុខទុក្ខក្រុមជួយ សង្គ្រោះចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅរសៀលថ្ងៃទី៦ ខែមេសា លោក Min Aung Hlaing មេដឹកនាំមីយ៉ាន់ម៉ា បាន ធ្វើ ដំណើរ ទៅ ដល់ ជំរំ ក្រុមជួយ សង្គ្រោះ ចិននៅទីក្រុង Mandalay ដើម្បីសួរសុខទុក្ខ សមាជិកទាំងអស់នៃក្រុមជួយ សង្គ្រោះចិន ក្រុមជួយ សង្គ្រោះអន្តរជាតិចិន ដែលចាត់តាំង និង ចា ត់ បញ្ជូន ឡើង ដោយយោធាចិន និងក្រុមជួយ សង្គ្រោះនៃ តំបន់រដ្ឋបាលពិសេសហុងកុង ។ លោក បានថ្លែងអំណរគុណដល់ក្រុមជួយសង្គ្រោះរបស់ ចិន ដែលបានខិតខំប្រឹងប្រែងធ្វើការរងារ ជួយសង្គ្រោះយ៉ាងពេញទំហឹង បន្ទាប់ពីកើត មាន គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា។

គេហទំព័រ «CCFR China state-controlled media » លោក Min Aung Hlaing បានថ្លែង ថា ការដែល ក្រុមជួយសង្គ្រោះ ចិនធ្វើ ដំណើរមមក ពីទី ឆ្ងាយ ដើម្បីផ្តល់ការគាំទ្រដល់ ការងារជួយ សង្គ្រោះ គឺ ជាការបង្ហាញយ៉ាងរស់រវើកនូវ ចំណងមិត្តភាពជាភាតរភាពរវាងប្រទេសទាំងពីរ មីយ៉ាន់ម៉ានិង ចិន ក្រុមជួយសង្គ្រោះ ចិន មានបទពិសោធ ជាច្រើន ក្នុងការស្វែងរក និងជួយសង្គ្រោះឆ្លងដែន។ មីយ៉ាន់ម៉ារំពឹងទុក ពង្រឹង ការ ប្រាស្រ័យ ទាក់ ទង ជាមួយប្រទេសចិន និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការងារ ជួយ សង្គ្រោះបន្ទាន់ ព្រមនិង ការការពារនិងកាត់បន្ថយគ្រោះមហន្តរាយ។

សូម បញ្ជាក់ ថា គិត ត្រឹម ថ្ងៃ ទី ៦ ខែ មេសា ក្រុម ជួយ សង្គ្រោះ ចិន បាន ជួយ សង្គ្រោះ អ្នកនៅ រស់រាន មាន ជីវិតចំនួន ៩ នាក់ នៅ មីយ៉ាន់ម៉ា ៕

ដោយ ៖ សិលា


ចែករំលែក៖