ភ្នំពេញ៖ ប្រជាពលរដ្ឋខ្វះខាត ៦០គ្រួសារ តំណាងឱ្យប្រជាពលរដ្ឋ ២២៦គ្រួសារ កាលពីថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៥ បានទទួលអំណោយពីអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដើម្បីអបអរសាទរនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ដ៏ខ្លីខាងមុខនេះ។
នាឱកាសនោះតំណាងអ្នកឧកញ៉ា ពុង ឃាវសែប្រធានការដ្ឋាន ផ្នែកដោះស្រាយដីធ្លី លោក ផន សុភាព លើកឡើងថា ការចែកអំណោយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នាពេលនេះមិនមែនទើបតែចែកនោះទេ គឺក្រុមហ៊ុនតែងតែគិតគូ និងចែកជូនជាច្រើនលើកច្រើនសារមកហើយ ។ នេះគឺជាកម្មវិធីចែកអំណោយលើកទី៣៦ ដូច្នេះគិតដល់បច្ចុប្បន្នលោកអគ្គនាយកបានឧបត្ថម្ភគិតជាប្រាក់ទាំងអស់សរុបប្រមាណ ១,០២៩,៦៥៤,០០០ រៀល ។ ប្រជាពលរដ្ឋ ទាំង ២២៦គ្រួសារ ដោយក្នុង ១គ្រួសារៗទទួលបានអំណោយ អង្ករ ទម្ងន់ ៣០គីឡូក្រាម និង
ថវិការ ៥0,000រៀល ។
លោក ផន សុភាព បញ្ជាក់ថា សព្វថ្ងៃនេះក្រុមហ៊ុន OCIC បានសហការយ៉ាងជិតស្និតជាមួយ និងរាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញ សាលាខណ្ឌជ្រោយចង្វារ និងអាជ្ញាធរដែនដីដែលពាក់ពន័្ធនៅក្នុងមូលដ្ឋាន ក្នុងការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នៅក្នុងគម្រោងអភិវឌ្ឍន៏ទីក្រុងជ្រោយចង្វារ ប្រកបដោយសន្តិវិធី ។ ក្រៅពីនេះក្រុមហ៊ុនបានផ្តល់ការងារឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានការងារធ្វើជាច្រើននាក់ ព្រមទាំងទទួលប្រាក់ខែសមរម្យទៀតផង ៕
ដោយ៖ តារា