ក្រោយរយថយន្ត BMW របស់លោកពូទីន ត្រូវគេបុកចំពីមុខដោយរថយន្ត Marcedes បណ្តាលឲ្យអ្នកបើកបរស្លាប់បានធ្វើឲ្យសាធារណមតិចាប់អារម្មណ៍យ៉ាងខ្លាំង ដល់អ្នកបើកបររថយន្តប្រធានាធិបតី និងការប្រឈមជាមួយអ្នកធ្វើឃាតប្រធានាធិបតី ។
ក្រសួងសន្តិសុខជាតិរុស្ស៊ីបានប្រកាសថា លោកពូទីន មានអ្នកបើកបររថយន្តជាង១០នាក់សម្រាប់បម្រើការទាំងថ្ងៃ យប់ នៅគ្រប់ទិសទី គ្រប់ទីកន្លែង ភូមិសាស្ត្រ ។ បើទោះបីអ្នកបើកបរទាំងនោះមានបទពិសោធ និងសមត្ថភាពខ្ពស់ តែក៏ត្រូវហ្វឹកហាត់ជារៀងរាល់សប្តាហ៍ ។
បណ្តាអ្នកបើកបរទាំងអស់ របស់លោក ពូទីន គឺត្រូវឆ្លងកាត់ការហ្វឹកហាត់៧ឆ្នាំជាប់គ្នា ក៏ដូចជាត្រូវពិនិត្យផ្នែកសុខភាព ស្មារតីជានិច្ច។ អ្នកបើកបរទាំងនោះ ត្រូវរៀងបើកបរបណ្តើរបាញ់កាំភ្លើងការពារមេបណ្តើរ នៅគ្រប់ស្ថានភាពទាំងបើកលើផ្លូវមានព្រិល ផ្លូវលិចទឹក និងផ្លូវដែលមានការផ្ទុះគ្រាប់បែកជាដើម។ មួយវិញទៀត អ្នកបើកបរត្រូវតែជាសមាជិកក្រុមសន្តិសុខជាតិ FSO ទើបអាចធ្វើការនេះបាន ។ បច្ចុប្បន្ន ក្រុមនេះ មានសមាជិក៥ពាន់នាក់ មិនស្លៀកឯកសណ្ឋាន ដោយមានតួនាទីការពារជាសម្ងាត់ដល់មន្ត្រីជាន់ខ្ពស់រុស្ស៊ីនិង អ្នកជំនួញធំៗ ។
សារព័ត៌មានរុស្សី Politonline.Ru បានផ្សាយថា រថយន្តសម្រាប់ប្រធានាធិបតី ត្រូវបានបំពាក់ឧបករណ៍ប្រឆាំងគ្រប់ឧបករណ៍លួចស្តាប់ ប្រព័ន្ធជម្លៀសជាបន្ទាន់ ។ ចំណែកធុនសាំងរថយន្ត ក៏ផលិតជាពិសេស ចៀសវាងការផ្ទុះ។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តសម្រាប់ប្រធានាធិបតី អាចការពារបានអ្នកនៅខាងក្នុងរួចផុតពីការផ្ទុះគ្រាប់បរមាណូកម្រិតមធ្យម នៅចម្ងាយពីទីតាំងផ្ទុះទៀតផង ។
ការបុកទៅលើរថយន្តសម្រាប់ដឹកលោកពូទីន ក្រុមអ្នកឯកទេសបានច្រានចោលការប៉ុនប៉ងធ្វើឃាត់ប្រធានាធបិតី ។ គេអាចនិយាយថា ជាការធ្វើឃាត ដោយអ្នកបើកបុកនោះពិតជាឯកទេស ដោយបុកចំកន្លែងអ្នកបើកបរសម្លាប់ អ្នកបើកបរភ្លាមៗ ។ ប៉ុន្តែគេដឹងថា មិនមែនជាការធ្វើឃាតឡើយ ដោយពលរដ្ឋរុស្ស៊ីទាំងមូល និងនៅជុំវិញពិភពលោកបានដឹងទាំងអស់គ្នាថា លោកពូទីនកំពុងតែនៅក្នុងប្រទេសចិនចូលរួមកិច្ចប្រជុំG 20 ៕ ម៉ែវ សាធី