ខេត្តប៉ៃលិន៖ មានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្តុះប ណ្តាលស្តីពីការ ពង្រឹងសមត្ថភាពក្នុងការដោះស្រាយវិវាទ ការងារ ការទប់ស្កាត់ និងដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា នេះ ជាលើកទីមួយហើយ ដែលខេត្តប៉ៃលិនបាន ទទួលវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង សមត្ថភាពក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មពីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។
លោកបានបន្តឲ្យដឹងថា ចំពោះខេត្ត ប៉ៃលិនមានសហគ្រាស គ្រឹះស្ថានចំនួន ៦៤ និងមានកម្មករនិយោជិតចំនួន ៣.៤១៧នាក់ ក្នុងនោះស្ត្រីចំនួន២.០៣៩ នាក់ ដោយឡែកជនបរទេសចំនួន១៤៧ នាក់ ក្នុងនោះស្រ្តីចំនួន៤៧នាក់ ហើយ សហគ្រាសគ្រឹះស្ថាន ក្រុមហ៊ុនខាងលើ មិនដែលមានធ្វើកូដកម្ម បាតុកម្មប្រើហិង្សា ដង្ហែក្បួនបិទផ្លូវនោះទេ នេះដោយសារ មន្ត្រីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈខេត្តមានកិច្ចសហការល្អ ជាមួយសហ គ្រាស គ្រឹះស្ថាន ក្រុមហ៊ុនទាំងនោះ។
លោកបានបញ្ជាក់ថា ពាក់ព័ន្ធការអនុ វត្តច្បាប់ស្តីពីការងាររបស់ព្រះរាជាណា ចក្រកម្ពុជា រដ្ឋបាលខេត្តបានយកចិត្តទុក ដាក់ជំរុញ និងពង្រឹងឲ្យបណ្តាសហគ្រាស ក្រុមហ៊ុន និងវិស័យឯកជន ដែលពាក់ព័ន្ធ ត្រូវសហការជាមួយមន្ត្រីជំនាញអនុវត្តតាម ខ្លឹមសារដូចដែលមានចែងក្នុងច្បាប់ស្តីពី ការងារ និងច្បាប់ពាក់ព័ន្ធនានាផងដែរ។
លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រី ស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ និងជាអនុប្រធានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅគ្រប់មុខសញ្ញា បានមានប្រសាសន៍ កោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលមាន កិច្ចសហការល្អជាមួយក្រសួងការងារក្នុង ការបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង សមត្ថភាពក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនាពេលនេះ។
លោកបណ្ឌិតបាន មានប្រសាសន៍បន្ត ទៀតថា វគ្គបណ្តុះបណ្តាលនេះ គឺសម្រាប់ ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាម គ្រប់មុខសញ្ញាទាំងអស់ ក្នុងដែនដីសមត្ថ កិច្ចគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់ កិច្ចសហការ និងកិច្ចសហប្រតិបត្តការក្នុង ការបំពេញបេសកកម្មការងារតាមតួនាទី មុខងារ ភារកិច្ចរបស់មន្ត្រីពាក់ព័ន្ធឲ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់។
លោកក៏បានសំណូមពរដល់ក្រុម ការងារ និងសមត្ថកិច្ចទាំងអស់ត្រូវចូល រួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ទីសាធារណៈនៅតាមសហគ្រាស និងត្រូវ ចុះស្រាវជ្រាវរាល់បទល្មើស កូដកម្ម បាតុ កម្មខុសនីតិវិធីច្បាប់ ជាពិសេសបិទផ្លូវ សាធារណៈ បិទច្រកចេញចូល បង្កអំពើ ហិង្សាបំផ្លាញទ្រព្យសម្បិត្តសាធារណៈ និងឯកជន ដើម្បីចាត់វិធានការ តាមនីតិ វិធីច្បាប់ ព្រមទាំងកសាងសំណុំរឿងទៅ តុលាការផងដែរ៕ ស សារ៉េត