ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ និងជូនពរឲ្យ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ឆាប់បានជាសះស្បើយពីជំងឺ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញសួរសុខទុក្ខ លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកជំទាវបណ្ឌិតសភាចារ្យ ដែលបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាពេលនេះ។

សម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលយកចិត្តទុកដាក់ក្នុងការព្យាបាលជូន លោកស្រីបណ្ឌិតសភាចារ្យ និងសូមគោរពជូនពរលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ឆាប់បានជាសះស្បើយពីជំងឺ មានសុខភាពល្អ និងកម្លាំងមាំមួនឡើងវិញ៕

ដោយ ៖ សិលា


ចែករំលែក៖