ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីលេីអាគារខុនដូមួយកន្លែងផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ឆ្លងចរន្តអគ្គិសនីឆេះលេីអាគារខុនដូមួយកន្លែងផ្អើលសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ទ្រាមបាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១០ខែមេសាឆ្នាំ២០២៥ ចំនុចអាគារខុនដូយីហោ ធនាគារឈឺហ្វ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្សកែងផ្លូវ៣២២សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថា អាគារខុនដូខាងលេី កំពុងតែសាងសង់មិនទាន់រួចរាល់នោះទេ ហើយស្រាប់តែដល់ម៉ោងកេីតហេតុ ពួកគាត់បានឃើញមានអណ្ដាតភ្លើង ព្រាកៗចេញពីចាំហៀងអាគារខាងលេី ទេីបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញពន្លត់អគ្គីភ័យចេញរថយន្តចំនួន៤គ្រឿង ទៅទីតាំងកេីតហេតុដេីម្បីទ្រាមទប់ស្កាត់ដេីម្បីកុំអោយមានការរាលដាលផងដែរ ។

ពាក់ព័ន្ធករណីនេះផង សមត្ថកិច្ចមិនបានបាញ់ទឹកនោះទេដោយសារតែអាគារខ្ពស់ពេក ហើយណាមួយភ្លើងក៏ឆេះខ្សែភ្លើងតិចតួចរលត់ទៅដោយខ្លួនឯង ទេីបសមត្ថកិច្ចនាំគ្នា ទៅតាមគោលដៅរៀងៗខ្លួនវិញ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖