ព័ត៌មានទាន់ហេតុការណ៍៖

កង់បីឆ្លងផ្លូវត្រូវម៉ូតូបុកប្រកែកយកត្រូវរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីខ្មែរបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នក៏ត្រូវបុរសម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីមផ្លូវត្រង់ជ្រុលទៅបុុកបណ្តាលឲ្យក្រឡាប់ផ្ងារជើងរងការខូចខាត ព្រមទាំងមានអ្នករងរបួស២នាក់ ហើយស្រាប់តែតំណាងភាគីខាងម៉ូតូមកដល់ក្នុងស្ថានភាពស្រវឹងមិនដោះស្រាយគ្នា បែរជាទាស់ពាក្យសម្ដីជាមួយនិងសមត្ថកិច្ចទៅវិញ ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១០យប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២៥ នៅចំណុចទល់មុខផ្សារទំនើបអ៊ីអន១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបើកម៉ូតូកង់បីខ្មែរ ពាក់ស្លាកលេខ ភ្នំពេញ 1N 5046 ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារសទិសដៅពី ជើងទៅត្បូងលុះមកដល់ចំណុចកេីតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវចូលទៅច្រកផ្សារទំនើបអ៊ីអន ខណៈម៉ូតូកង់បីបត់បានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JX0143 ជិះបោះពួយតាមបណ្ដោយផ្លូវសុធារសទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជេីង ចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុុកនិងម៉ូតូកង់បីចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាតព្រមទាំងធ្វើអោយមនុស្សរងរបួសបែកក្បាលយកទៅ សង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។

ដោយឡែកខាងម៉ូតូហុងដាឌ្រីមវិញរងការខូចខាតផែ្នកខាងមុខព្រមទាំងធ្វើអោយមនុស្សរងរបួសបែកក្បាលនិងរបួសជើងខាងឆ្វេង តែមិនបានទៅមន្ទីរពេទ្យនោះទេ ។

ពាក់ព័ន្ធករណីនេះផងដែរ បន្តិចក្រោយមកក៏ស្រាប់តែបងប្អូនភាគីខាងម៉ូតូម្នាក់ទៅកន្លែងកេីតហេតុ ក្នុងស្ថានភាពស្រវឹង បែរជាមិននិយាយដោះស្រាយគ្នា ស្រាប់តែមកឈ្លោះទាស់ពាក្យសម្ដីជាមួយនិងសមត្ថកិច្ចទៅវិញ រហូតទាល់តែសមត្ថកិច្ចប្រេីវិធានការណ៍ក្តៅ ចាប់យកទៅសួរនាំនិងវាស់ជាតិអាល់កុល ស្រាប់តែបុរសរូបនោះ ស្លូតបូតសុភាពរាបសារវិញ ។

ក្រោយពេលកេីតហេតុ តំណាងភាគីទាំងសងខាង ក៏សម្រេចបញ្ចប់រឿងដោយសុខចិត្តយកមធ្យោបាយទៅព្យាបាលរបួសនិងជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងតែម្ដង ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖