ក្រុមហង្សក្រហម Liverpool បានបញ្ជាក់ថាកីឡាកីឡករអន្តរជាតិអេហ្ស៉ីប Mohamed Salah បានបន្តកិច្ចព្រមព្រៀងថ្មីរហូតដល់ឆ្នាំ២០២៧ដោយផ្តល់ប្រាក់ឈ្នួលរបស់គាត់ប្រសើរឡើងដល់ 400,000 ផោនក្នុងមួយសប្តាហ៍ – លើប្រាក់ខែបច្ចុប្បន្នរបស់គាត់ ដែលមាន350,000 ផោនក្នុងមួយសប្តាហ៍។
តម្លៃនោះធ្វើឱ្យ Salah ស្មើគ្នាជាមួយនឹងប្រាក់ចំណូលរបស់ Kevin De Bruyne របស់ Manchester City ទោះបីជាគាត់ទើបប្រកាសថានឹងចាកចេញពីក្លឹបនៅពេលរដូវកាលនេះចប់ក៏ដោយ។ ហើយមិត្តរួមក្រុមរបស់ De Bruyne គឺ Erling Haaland គឺជាអ្នករកចំណូលបានច្រើនជាងគេរបស់អង់គ្លេស Premier League ជាមួយកិច្ចសន្យា 500,000ផោន ក្នុងមួយសប្តាហ៍។
កីឡាករប្រេស៉ីលCasemiro ដែលបានចូលរួមជាមួយMan United ពី Real Madrid ក្នុងឆ្នាំ 2022 នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 ជាមួយនឹងប្រាក់ឈ្នួល 350,000 ផោនក្នុងមួយសប្តាហ៍។ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling – ខ្ចីជើងនៅ Arsenal ពី Chelsea – នៅតែទទួលបាន £325,000 ក្នុងមួយសប្តាហ៍ជាមួយនឹងប្រាក់ខែរបស់គាត់បែងចែករវាងក្លឹបទាំងពីរនៅទីក្រុងឡុងដ៍។ Marcus Rashford ក៏មានលុយដូចគ្នាដែរ ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Aston Villa ពី United។ចំណែក Bernardo Silva, Bruno Fernandes និង Jack Grealish សុទ្ធតែស្ថិតក្នុងកិច្ចសន្យាដូចគ្នាក្នុងតម្លៃ 300,000 ផោនក្នុងមួយសប្តាហ៍។ ហើយ កីឡាករអាល្លឺម៉ង់Kai Havertz ដែលបានចូលរួមជាមួយ Arsenal ពី Chelsea ក្នុងឆ្នាំ 2023 ទទួលបាន 280,000ផោន ក្នុងមួយសប្តាហ៍៕
ដោយ៖ ភារៈ