ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមពាណិជ្ជកម្មចិន-អាម៉េរិក កាន់តែក្តៅ ! ប្រឆាំងដាច់ខាត! ប្រទេសចិនដាក់ពន្ធ ១២៥% លើទំនិញទាំងអស់របស់អាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ គណៈកម្មការបទប្បញ្ញត្តិពន្ធគយរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី ១១ ខែមេសាថា នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសថា ដំឡើង “ពន្ធគយបដិការ” ដល់ ១២៥% លើទំនិញចិនដែលនាំចូលសហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិកដាក់ពន្ធគយខ្ពស់មិនធម្មតាលើប្រទេសចិន វាបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយក៏ល្មើសក្រឹត្យក្រមសេដ្ឋកិច្ចជាមូលដ្ឋាន និងសុភវិនិច្ឆ័យផងដែរ។ វាគឺជាការអនុវត្តអនុត្តភាពនិងគំរាមកំហែងដោយឯកតោភាគី ។

គេហទំព័រ «CCFR China state-controlled media » ឆ្លងការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចាប់ពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥តទៅ ប្រទេសចិននឹងកែសម្រួលវិធានការដំឡើងពន្ធគយលើទំនិញដែលនាំចូលពីសហរដ្ឋអាមេរិក ដូចខាងក្រោម៖

១.កែសម្រួលអត្រាពន្ធគយបន្ថែមដែលមានចែងក្នុង«សេចក្តីប្រកាសរបស់គណៈកម្មការបទប្បញ្ញត្តិពន្ធគយរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ស្តីពីការដាក់ពន្ធគយបន្ថែមលើផលិតផលនាំចូលដែលផលិតនៅសហរដ្ឋអាមេរិក» (សេចក្តីប្រកាសលេខ ៥ ឆ្នាំ ២០២៥ របស់គណៈកម្មការពន្ធគយ )ដោយដំឡើងពី ៨៤% ទៅ ១២៥% ។ ដោយសារ កម្រិត ពន្ធ គយនាពេលបច្ចុប្បន្ន ទំនិញ អាមេរិក ដែល នាំ ចេញ ទៅ ប្រទេស ចិន មិន មាន លទ្ធភាព ទទួលយក បានពី ទីផ្សារ ប្រសិនបើ អាមេរិក បន្ត ដាក់ ពន្ធ លើ ទំនិញ ចិន ដែល នាំចេញ ទៅ អាមេរិក ប្រទេសចិន នឹង ឈប់ ខ្វល់ខ្វាយ ។

២. ប្រការផ្សេងទៀតត្រូវអនុវត្តស្របតាមសេចក្តីប្រកាស លេខ ៤ ឆ្នាំ ២០២៥របស់គណៈកម្មការបទប្បញ្ញត្តិពន្ធគយចិន៕

ដោយ ៖ សិលា


ចែករំលែក៖