ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសស្រាល ខណៈជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ហើយក៏វាក់និងរថយន្តឡិចសុីសមួយគ្រឿងបើកឆ្លងផ្លូវចូលហាងក្នុងល្បឿនលឿនមិនប្រយ័ត្ន ធ្វើអោយអ្នកបើកម៉ូតូចាប់ហ្វាំងមិនទាន់ ក៏ជ្រុលទៅបុកត្រូវចំគូទររថយន្តបណ្តាលអ្នកបើកម៉ូតូដួលរងររបួសរលាត់មុខ និងដៃជើងបន្តិចបន្តួច ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០និង០០នាទីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុច មុខធនាគាជាតិទើប និងសង់ថ្មីតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមាន
ម៉ូតូ១ គ្រឿងម៉ាកស្កូពីពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1A 3344 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកឡិចសុីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R 7608 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នាហើយបានបត់ឆ្វេងឆ្លងផ្លូលគោលបំណងចូលក្នុងហាងអាហារដ្ឋានសមុទ្រជុងណានហាយដែលនៅទល់មុខកន្លែងកើតហេតុមិនប្រយ័ត្នធ្វើ អ្នកបើកបរម៉ូតូខាងលើចាប់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកត្រូវចំហៀងពីក្រោយផ្នែកខាងស្ដាំរថនៃយន្តបណ្ដាលអោយម្ចាស់ម៉ូតូដួលរលាត់មុខនិងដៃជើងបន្តិចបន្តួចចំណែកម៉ូតូជនរងគ្រោះខូចខាតផ្នែកខាងមុខស្ទើទាំងស្រុងដោយឡែករថយន្តវិញខូចខាតចំហៀងខាងក្រោយខាងស្ដាំរថយន្ត។ ភ្លាមៗនោះអ្នរកបើកថយន្តខាងលើបានបើកចូលទៅក្នុងហាងខាងលើបាត់ឈឹងនៅសល់តែជនរងគ្រោះនិងម៉ូតូនៅដេកកណ្ដាលផ្លូវតែប៉ុនោះ ។
ក្រោយពេលកើតហេតុ គេឃើញសមត្ថកិច្ចូមូលដ្ឋានចុះមកកាន់កន្លែងកើតហេតុ ហើយបានហៅខាងតំណាងខាងរថយន្ត និងតំណាងខាងម៉ូតូមកនិយាយចរចាគ្នាហើយក្រោយមកភាគីខាងរថយន្ត ក៏ព្រមចេញថ្លៃខូចខាតទាំងអស់ទៅអោយខាងម៉ូតូចំនួន៣៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ តុង សីហា