ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ត្រៀមកម្លាំងជាង ១០០នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងជាង ១៤៧ នាក់ បានត្រៀមកម្លាំងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិសេសនៅក្នុងព្រឹត្តការណ៍ស្ទឹងត្រែងសង្ក្រាន្ត ដើម្បីធានាបានសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អ និងបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។ នេះតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងឱកាសសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន កងរាជអាវុធហត្ថខេត្ត នៅរសៀលថ្ងៃ១២ ខែមេសា ឆ្នាំ២០២៥។

លោកឧត្ដមសេនីយ៍ត្រី សេង សុភាព ក៏បានឱ្យដឹងថា កម្លាំងចំនួន១៤៧ នាក់នេះនិងធ្វើប្រតិបត្តិការណ៍ ជួយសង្គ្រោះ ប្រសិនបើកើតមានឧបទ្ទវហេតុផ្សេងៗ  និងជួយការសន្តិសុខសុវត្តិភាពនៅតាមតំបន់កំសាន្តនានាក្នុងខេត្តស្ទឹងត្រែង។

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលទៅកងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដែលធ្វើឡើងនៅទីបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្ត លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកងរាជអាវុធហត្ថខេត្តក្នុងការខិតខំប្រឹងប្រែងការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្តិភាពជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង នាពេលកន្លងមក ជាពិសេសការខិតខំប្រឹងប្រែងក្នុងការបង្ក្រាបនូវបទល្មើសនានាដែលបានកើតឡើងភូមិសាស្ត្រាបានយ៉ាងល្អប្រសើរ។

លោក សរ សុពុត្រា បានមានប្រសាសន៍ថា”កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានចូលរួមថែរក្សាសន្តិសុខសណ្តាប់ សុវត្តិភាពជូនដល់បហរជាពលរដ្ឋខេត្តស្ទឹងត្រែងបានយ៉ាងល្អប្រសើរ និងបានរួមចំណែកយ៉ាងខ្លាំងក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសជាច្រើនក្នុងមូលដ្ឋានខេត្តរបស់យើង ដែលឲ្យខេត្តរបស់យើងទទួលបានសាទរពីសំណាក់ប្រជាពលរដ្ឋ”។

លោកអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍បន្ថែមថា ក្នុងឱកាសនៃការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះសូមយើងទាំងអស់គ្នារួមគ្នាជាកម្លាំង និងការពារសុវត្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលបានមកកំសាន្តនៅលើទឹកដីខេត្តស្ទឹងត្រែងរបស់យើង។ ទន្ទឹមនិងនេះសូសូមទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ គ.ស.២០២៥ ប្រោសប្រទានពរជ័យ សិរីសួស្តី សុភមង្គលមហាប្រសើរ និងចំរើនរុងរឿង ជានិច្ចនិរន្តរ៍ ដល់កម្លាំងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងគ្រប់ៗគ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖