ព័ត៌មានទាន់ហេតុការណ៍៖

សង្រាន្ដវត្ដភ្នំ ថ្ងៃទី១ មានបងប្អូនប្រជាពលរដ្ឋប្រមាណជាង៤៨ម៉ឺននាក់សម្រុកចូលមកលេងកម្សាន្ដ ដើម្បីអបអរសាទរ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៤៨ម៉ឺន នាក់សម្រុកមកលេងបាញ់ទឹក លាបម្ស៉ៅ នៅតំបន់ត្រជាក់ចិត្ត សង្ក្រាន្ដវត្តភ្នំ២០២៥ នៅរមណីយដ្ឋាន ប្រវត្តិ សាស្ត្រ វត្តភ្នំ ក្នុងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៥ ក្រោយការចាប់ផ្ដើមដំណើរការក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធររាជធានីភ្នំពេញ។ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានសម្រុកចូលមកលេងកម្សាន្ដសង្ក្រាន្ដវត្ដភ្នំ ប្រមាណ៤៨ម៉ឺននាក់ ក្នុងនោះនៅវត្តភ្នំប្រមាណ៤៣ម៉ឺននាក់ ហើយនៅផ្លូវថ្មើរជើង (Walk Street) ចំនួន៥ម៉ឺននាក់ផងដែរ ។ 

        នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំ ពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នេះ ។ 

     លោក ស្រី ដោ សម្ឆស្ស បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥ ដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ លោកបានអញ្ជើញប្រកាសបើកជាផ្លូវការនាថ្ងៃនេះ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំម្សាញ់ នៅរមណី យដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥ ក៏មានការរៀបចំកម្មវិធីសាសនា ទទួលទេវតា និងកម្មវិធីជាច្រើនផ្សេងៗទៀត ដើម្បីបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋចូលមកលេងកម្សាន្ដ ដោយសប្បាយរីករាយ ក្នុងនៃដើម្បីអបអរសាទរទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើងផងដែរ ។ 

    លោក ស្រី ដោ សម្ឆស្ស បានបញ្ជាក់ថា៖ នៅរសៀលថ្ងៃ១៤មេសាឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវបានចូលរួមលេងកំសាន្ត សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥ ជាមួយប្រជាពលរដ្ឋនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករនេះដែរយ៉ាងសប្បាយរីករាយ។

ទោះបីនៅរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៣និងទី១៤មេសា ឆ្នាំ២០២៥នេះ ត្រជាក់ត្រជុំលាយលំជមួយភ្លៀងជាប់គ្នា២ ថ្ងៃហើយតែប្រជាពលរដ្ឋនៅបន្តចូលមកយ៉ាងច្រើនដើរកំសាន្តដដែល ។ រយៈពេល៣ថ្ងៃដំណើរការសង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥នៅថ្ងៃទី១២-១៣-១៤ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់ បាននាំគ្នាសម្រុកទៅ លេងបាញ់ទឹកលាបម្ស៉ៅ នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ៕

ដោយ ៖ សំរិត


ចែករំលែក៖