ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា៖​ ការបញ្ជូន«ក្រុមឧក្រិដ្ឋជន»ជាជនជាតិចិន ឬចិនតៃវ៉ាន់ ទៅប្រទេសចិន គឺត្រឹមត្រូវតាមច្បាប់ និង គោលនយោបាយ ចិនមួយ

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ នៅថ្ងៃទី​១៥​ ខែមេសា​ ឆ្នាំ​២០២៥​ សូមធ្វើការបញ្ជាក់ថា នៅចុងខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបមជ្ឈមណ្ឌល បោកប្រាស់អនឡាញមួយកន្លែងនៅក្រុងភ្នំពេញ ហើយបានចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិចិនមួយ ចំនួន ក្នុងនោះរួមមានបុគ្គលមកពីកោះតៃវ៉ាន់ផងដែរ ប្រគល់ទៅឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃ សាធារណរដ្ឋប្រជាមានិតចិន។

វិធានការខាងលើនេះ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របទៅតាមនីតិវិធីច្បាប់របស់កម្ពុជា ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ដូចជាសន្ធិសញ្ញាបត្យាប័ន និងក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការសន្តិសុខកម្ពុជា-ចិន រួមទាំងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការ ប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនមួយ» ។ 

បុគ្គលដែលត្រូវបានប្រគល់ទៅសមត្ថកិច្ចចិនទាំង អស់នេះគឺជាឧក្រិដ្ឋជន ពុំមែនជាប្រជាជនស្លូតត្រង់ធម្មតានោះឡើយ ហើយការប្រគល់បុគ្គលទាំង នេះទៅឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក៏មិនខុសពីការអនុវត្តដោយប្រទេសមួយចំនួន ផ្សេងទៀត ដែលប្រកាន់គោលនយោបាយ«ចិនមួយ» ដែរ៕

ដោយ​៖ តារា​


ចែករំលែក៖