ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ(ប្រើទួណឺវីសគាស់សោទ្វារបន្ទប់ជួលលួចយកទ្រព្យសម្បត្តិកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ យ័ន យុទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ មាន សុខា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងរោងដីឡូត៍គ្មានលេខ ផ្លូវឌួងងៀប សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ,២-ឈ្មោះ សន ចាន់ហ្វីលីប ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងរោងដីឡូត៍គ្មានលេខ ផ្លូវឌួងងៀប សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ១-កុំព្យូទ័រ (លេបថប) ម៉ាក Acer ពណ៌ខ្មៅ ចំនួន០១គ្រឿង ២-កាបូបដាក់កុំព្យូទ័រពណ៌ខ្មៅចំនួន០១, ៣/ខ្សែសាកថ្មកុំព្យូទ័រចំនួន០១, ៤-មេសោចាក់បន្ទប់ចំនួន០១ (របស់ជនរងគ្រោះ) , ៥-កាបូបស្ពាយពណ៌ខ្មៅចំនួន០១, ៦-ទួណឺវីសចំនួន០២, ៧-កូនសោ០១ចង្កោម, ៨/ម៉ូតូម៉ាកធូដេ ពណ៌ក្រហម គ្មានស្លាកលេខ (ម៉ូតូចាស់) ចំនួន០១គ្រឿង, ៩-កាបូបលុយពណ៌ខ្មៅចំនួន០១ (របស់ជនសង្ស័យ)។
សមត្ថកិច្ចបានឲ្យដឹងថា ៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០១និង០០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកបានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។ ពេលសមត្ថកិច្ចជិះម៉ូតូល្បាតដល់ចំណុចបន្ទប់ជួលរបស់ជនរងគ្រោះឈ្មោះ យ័ន យុទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ក៏បានឃើញជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ មាន សុខា ភេទប្រុស អាយុ៣៨ឆ្នាំ ២-ឈ្មោះ សន ចាន់ហ្វីលីប ភេទប្រុស អាយុ២៤ឆ្នាំបានធ្វើសកម្មភាពគាស់មេសោបន្ទប់ជួលចូលលួចយករបស់របរដូចបានរៀបរាប់ខាងលើ។ ពេលឃើញដូចនេះសមត្ថកិច្ចយើងក៏បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនឹងវត្ថុតាង ១-កុំព្យូទ័រ (លេបថប) ម៉ាក Acer ពណ៌ខ្មៅ ចំនួន០១គ្រឿង ២-កាបូបដាក់កុំព្យូទ័រពណ៌ខ្មៅចំនួន០១, ៣-ខ្សែសាកថ្មកុំព្យូទ័រចំនួន០១, ៤-មេសោចាក់បន្ទប់ចំនួន០១ (របស់ជនរងគ្រោះ), ៥-កាបូបស្ពាយពណ៌ខ្មៅចំនួន០១, ៦-ទួណឺវីសចំនួន០២, ៧-កូនសោ០១ចង្កោម, ៨-ម៉ូតូម៉ាកធូដេ ពណ៌ក្រហម គ្មានស្លាកលេខ (ម៉ូតូចាស់) ចំនួន០១គ្រឿង ៩-កាបូបលុយពណ៌ខ្មៅចំនួន០១ (របស់ជនសង្ស័យ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាលពងទឹកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យ) ពិតជាបានជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហមគ្មានផ្លាកលេខ ប្រដាប់ដោយទួណឺវីស មកធ្វើសកម្មភាពគាស់បំបែកមេសោចាក់បន្ទប់ជួលចូលលួចយក ១-កុំព្យូទ័រ (លេបថប់) ម៉ាក Acer ពណ៌ខ្មៅចំនួន០១គ្រឿង ២-កាបូបដាក់កុំព្យូទ័រពណ៌ខ្មៅចំនួន០១, ៣-ខ្សែសាកថ្មកុំព្យូទ័រចំនួន០១ របស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ ជនសង្ស័យហើយមានការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច