ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកស៊ុយស៊ូគីវីវ៉ា ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុុកឡំប្រឺតាដែរលឈប់ចតនៅលើផ្លូវពីក្រោយបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ៤៨៨សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់វ័យប្រហែលជាង៥០ឆ្នាំ បានជិះម៉ូតូម៉ាក ស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KI.4455 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៨៨ទិសដៅពី លិចទៅកេីត លុះមកដល់ចំណុចកេីតហេតុ ដោយសារតែអ្នកបេីកម៉ូតូខ្វះការប្រុងប្រយ័ត្នផងនោះ ក៏ជ្រុលទៅបុុកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ តាកែវ1U.0322 ដែលម្ចាស់ឈប់ចតនៅលើផ្លូវ ដើម្បីរង់ចាំដឹកភ្ញៀវ ចំពីក្រោយ បណ្តាលឲ្យដួលបោកទៅនឹងផ្លូវ សន្លប់ស្តូកស្តឹងបាត់ស្មារតី ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយហៅរថយន្តសាមុយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតមកដឹកយកទៅសង្គ្រោះផងដែរ ។
ក្រោយកេីតហេតុ មធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដំណោះស្រាយ ៕
ដោយ៖ សុខាសែនជ័យ