ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់មើលមិនឃើញ បើកបរគោរពច្បាប់ចរាចរណ៌ បុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូបុកគូទរថយន្តគេពីក្រោយរួចបានខ្ទាតចូលរថយន្តពេទ្យដឹកអ្នកជំងឺពីប៉ោយប៉ែតទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបុរីនៅរសៀលថ្ងៃទី ២០ ខែមេសាឆ្នាំ២០២៥ក្នុង ភូមិសូរិយា ឃុំគោក ស្រុកអូរជ្រៅ។
សមត្ថកិច្ចប្រាប់ថា សពជនរងគ្រោះមាន ឈ្មោះ ដេត ញ៉ាន រស់នៅភូមិ គោកធំ ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ ។
បើយោងតាមប្រភពបានឲ្យដឹងថា បុរសជាជនរងគ្រោះ ជិះម៉ូតូម៉ាក អាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាក លេខបន្ទាយមានជ័យ 1W 36 20 ដល់ត្រង់ចំណុច កើតហេតុ បានបុកពីក្រោយគូទ រថយន្តគេ ហើយដួលខ្ទាតទៅចូលឡានពេទ្យ ដែលកំពុងដឹកអ្នកជំងឺពីប៉ោយប៉ែត ទៅស្រុកមង្គលបុរី ធ្វើឱ្យបុរសជាជនរងគ្រោះបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ឡានពេទ្យ ស្រុកអូរជ្រៅ បានខលទំនាក់ទំនងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មកទទួលយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តពេទ្យ ដឹកអ្នកជំងឺត្រូវបានសមត្ថកិច្ច យកទៅរក្សាទុករង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់ ៕
ដោយ ៖ វណ្ណា