ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវជនជាតិចិនម្នាក់ចាប់វាយនិងបោកទូរស័ព្ទអ្នករត់តាក់ស៊ីម្នាក់ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាអ្នករត់តាក់សុីម្នាក់បានដឹកភ្ញៀវជាជនជាតិចិន ខណៈដឹកទៅដល់គោលដៅបែរជាភ្ញៀវជនជាតិចិននោះចាប់វាយនិងយកទូរស័ព្ទបោកចោលដោយមិនដឹងពីមូលហេតុ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន។ 

ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចមុខខុនដូMORGAN សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសដែលជាអ្នករត់តាក់សុីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានដឹកភ្ងៀវជនជាតិចិនពី ម្ដុំទួលទំពូងទៅកាន់ខុនដូខាងលើ។ខណ:ដឹកមកដល់គោលដៅគាត់បានហៅភ្ងៀវដែរកំពុងសម្រាកប្រាប់ថា ដល់គោលដៅហើយ ស្រាប់តែភ្លាមៗនោះធ្វើឱ្យភ្ងៀវជនជាតិចិនខាងលើនោះខឹងបានចុះមកវាយគាត់និងចាប់ទូរសព្ទ័ដៃបោកចោល ទើបបង្កការភ្ងាក់ផ្អើលដល់កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វាចុះមកអន្តរាគមន៍។ បើតាមសំដីអ្នកបើកតាក់សុីបានបន្តថា គាត់មិនបានធ្វើអីទេគ្រាន់តែដាស់គាត់ពេលដឹកមកដល់គោលដៅ តែមិនដឹងជាបុរសជនជាតិចិននេះកើតអីទេបានខឹងនិងវាយគាត់និងបោកទូរស័ព្ទចោលតែម្ដង។

បច្ចុប្បន្នបុរសជនជាតិចិនខាងលើត្រូវបានកម្លាំងអាវុធហត្ថខណ្ឌជ្រោយនាំខ្លួនទៅធ្វើការសួរនាំនិងអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖