ព័ត៌មានទាន់ហេតុការណ៍៖

Burnley និង Leeds United បានឡើងទៅកាន់ Premier League ទាំងពីរ

ចែករំលែក៖

Burnley បានយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល 2-1 ហើយបានឡើងដោយស្វ័យប្រវត្តិទៅកាន់ក្របខ័ណ្ឌអង់គ្លេស Premier League ជាមួយនឹងក្រុម Leeds Unitedដែលមាន៩៤ពិន្ទុស្មើគ្នា។

Leeds បានយកឈ្នះ Stoke City 6-0ដោយកីឡាករ Joel Piroeរកបាន៤គ្រាប់តែម្នាក់ឯងដើម្បីឡើងមកកំពូលតារាង Championship ខណៈនៅសល់២ប្រកួតទើបចប់រដូវកាលហើយក្រុមលេខ៣Sheffield Unitedមានត្រឹមតែ៨៦ពិន្ទុប៉ុណ្ណោះ។

Leeds កំពុងធ្វើដំណើរត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលអង់គ្លេសវិញបន្ទាប់ពីត្រូវបានកាត់ចោលនៅឆ្នាំ 2023។

ប្រធានក្រុម Leeds United កីឡាក Ethan Ampadu បាននិយាយថា ពួកគេមានមោទនភាពណាស់ ហើយមានភាពវិជ្ជមានជាច្រើនដោយពួកគេធ្វើបានយ៉ាងល្អពេញមួយឆ្នាំ។

នៅសល់ពីរប្រកួតទៀត Bristol City មាន 67 ពិន្ទុ, Coventry មាន 66 និង Middlesbrough មាន 63 ។ Millwall និង Blackburn ដែលមាន 63 និង 62 ពិន្ទុុរៀងៗខ្លួន ក៏នៅតែចូលរួមក្នុងការប្រជែង playoff ផងដែរ៕

ដោយ៖ ភារៈ


ចែករំលែក៖