ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោលស្លាកប៉ាណូគាបជាប់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ជួយគាស់ចេញបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣៧នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅផ្លូវជាប់ស្ពានអាកាសចោមចៅ គន្លងផ្លូវជាតិលេខ៣ទៅផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តឃ្លុបដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C -7037 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងស្របគល់ស្ពានអាកាសចោមចៅទី២បំណងឆ្ពោះទៅផ្លូវចោមចៅ ប៉ុន្តែដោយស្ថានភាពផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោលស្លាកប៉ាណូគាបជាប់តៃកុងក្នុងរថយន្តរងរបួសធ្ងន់។
ប្រភពដដែលបានបន្តថា ក្រោយមកក្រុមរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០បានចុះមកដល់ចំណុចកេីតហេតុធ្វេីការកាត់គាស់យកជនរងគ្រោះចេញនិងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីព្យាបាលចំណែករថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដោះស្រាយនោពេលក្រោយ៕
ដោយ៖សុខាសែនជ័យ