ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនមួយក្រុមដែលតែងតែបង្កភាពអានាធិបតេយ្យក្នុងមូលដ្ឋានជាប្រចាំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ២០២៥​ នៅវេលាម៉ោង១៧​និង​ ៣០នាទី​ មានសេចក្តីរា​យយការណ៍ពីប្រជាពលរដ្ឋថា នៅចំណុចក្រោយផ្ទះ​ របស់ឈ្មោះ​ ឡុក​ ដុង​ ភេទប្រុស​ ស្ថិតនៅភូមិព្រៃធំ​  ឃុំយុទ្ធសាមគ្គី​ ស្រុកសាមគ្គីមុនីជ័យ​ តែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន​ ចេញ-ចូលធ្វេីសកម្មភាព​ នៅទីនោះរៀងរាល់ថ្ងៃមួយយប់ទល់ភ្លឺ។ ក្រោយទទួលព័ត៌មានខាងលេី​ កំលាំង អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​ បានដាក់កំលាំងឃ្លាំមេីល​ ល្បាតជិតទីតាំងខាងលេី​ ជាក់ ស្តែងកំលាំងបានឃេីញមុខសញ្ញាសង្ស័យចំនួន៤នាក់ដែលមានឈ្មោះ 

១. ឈ្មោះ​ ឡុក​ ដុង​ ភេទប្រុស​ អាយុ២២ឆ្នាំ

២.ឈ្មោះ​ ឡុក​ អិច​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ 

អ្នកទាំងពីររស់នៅភូមិឃុំខាងលេី​ 

៣.ឈ្មោះ​ ខុន​ ចាន់រ៉ា ភេទប្រុស​ អាយុ២៧ឆ្នាំ​ រស់នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង

៤.ឈ្មោះ​  ធុក​ ថាន​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ រស់នៅភូមិគាមន្នី ឃុំរុងរឿង ស្រុកថ្ពង​ ។ 

ជាក់ស្តែងកំលាំងនគរបាលមានសមត្ថកិច្ចបានឃាត់និងត្រួតពិនិត្យ​ឆែកឆេររកឃេីញ:

-ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន៣៥កញ្ចប់(៣២តូច​ ៣មធ្យម)

-ទូរស័ព្ទដៃចំនួន៥គ្រឿង

-ជញ្ចីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង

-ម៉ូតូចំនួន២គ្រឿង

-ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន​ ។ 

​   បច្ចុប្បន្នមុខសញ្ញាសង្ស័យរួមទាំងវត្ថុតាង​ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ ចាត់ការតាមនីតិវិធីច្បាប់​៕

ដោយ៖ សូរិយា


ចែករំលែក៖