ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រចែងថាព្រះរាជាណាចក្រកម្ពុជាប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្សនិងសេដ្ឋកិច្ចទីផ្សារសេរី = ដូច្នេះគ្មានហេតុផលណាដែលចោទថាកម្ពុជាដើរតាមរបបកុម្មុយនីស្ដ ។ អ្នកចោទកម្ពុជាថាកុម្មុយនីស្ដ គឺមានខួរក្បាលកុម្មុយនីស្ដ ។

២- គ្រឿងញៀននៅពាសពេញសហរដ្ឋអាមេរិកម៉េចមើលមិនឃើញ = ហើយពលរដ្ឋនៅសហរដ្ឋអាមេរិកទិញស្អីក៏ជំពាក់បំណុលធនាគារដែរម៉េចមិននិយាយ?

៣- ចោទថាកម្ពុជាដើរតាមរបបកុម្មុយនីស្ដ = មកពីមិនមើលនិងឃើញថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តតាមរដ្ឋធម្មនុញ្ញ?

៤- ទណ្ឌិតមេឧទ្ទាមជ្រុលនិយមនិង រ៉ុង ឈុន មានបណ្តឹងច្រើន = មកពីបានប្រព្រឹត្តល្មើសច្បាប់ច្រើននិងមានពិរុទ្ធភាពទើបមានការចោទប្រកាន់ពីតុលាការ?

៥- ដឹកនាំប្រទេសទាល់តែធ្វើដូចលោកត្រាំទើបហៅថាប្រជាធិបតេយ្យសេរី = សេរីមែនគឺសេរីស្រេចចិត្ត?

៦- គំនិតល្អរបស់លោកត្រាំគឺចង់នាំយករោងចក្រចូលទៅក្នុងសហរដ្ឋអាមេរិកដើម្បីឲ្យពលរដ្ឋអាមេរិកាំងមានការងាធ្វើ = តែលោកភ្លេចគិតថានៅសហរដ្ឋអាមេរិកកម្លាំងពលកម្មថ្លៃជាងនៅកម្ពុជាដែលបណ្តាលឲ្យផលិតផលសម្រេចឡើងថ្លៃខ្ពស់ដែលជាបន្ទុករបស់ពលរដ្ឋអាមេរិកដដែល?

៧-  ជាមធ្យមថ្លៃពលកម្មនៅសហរដ្ឋអាមេរិក១៥$/១ម៉ោង = អញ្ចឹងតម្លៃផលិតផល ផលិតនៅសហរដ្ឋអាមេរិកមានតម្លៃលើសពីនៅកម្ពុជា១០-២០ដង?

៨- នៅប្រទេសមួយបើទំនិញឡើងថ្លៃមិនជាការល្អទេ = នឹងមានប្រតិកម្មពីប្រជាពលរដ្ឋដែលជាទទួលបន្ទុក?

៩-  បុគលិកទូរទស្សន៍មនសិការចូលដៃជាមួយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = បញ្ជាក់ថាពួកនេះសុទ្ធតែជាជនក្បត់ជាតិខ្មែរ?

១០- ថាសម្តេចតេជោ ហ៊ុន សែន កាត់កោះត្រល់ឲ្យបរទេស = គឺជាការនិយាយមួលបង្កច់ប្រវត្តិសាស្ត្រ? ៕

ដោយ ៖ សិលា


ចែករំលែក៖