ព័ត៌មានទាន់ហេតុការណ៍៖

Liverpool យកឈ្នះ Tottenham ៥-១ ក្លាយជាម្ចាស់ពានអង់គ្លេស Premier League

ចែករំលែក៖

ហង្សក្រហម Liverpool បានវាយបកតាមពីក្រោយរហូតបានផ្តួលក្រុម Tottenham Hotspur ក្នុងលទ្ធផល ៥-១ និងឈ្នះពានរង្វាន់អង់គ្លេស Premier League ប្រកបដោយទម្រង់លេងដ៏ល្អនៅកីឡដ្ឋាន Anfieldត្យកាលពីថ្ងៃអាទិត្យ (២៧ មេសា)។

ខ្សែប្រយុទ្ធDominic Solanke បានស៊ុតបាលបញ្ចូលទីនៅនាទីទី១២ឱ្យក្រុម Tottenham នាំមុខមុន។

ប៉ុន្តែ Liverpool បាន​វាយ​បក​វិញ​ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទីដោយ Luis Diaz, Alexis Mac Allister  និង Cody Gakpo នៅ​មុន​ពេល​បញ្ចប់​តង់​ទី​មួយ។

ចូលតង់ទី២កីឡាករ Mohamed Salah ស៊ុតបញ្ចូលបាល់ទាបកាត់កីឡាករ Guglielmo Vicario នៅនាទីទី 63 ហើយ៦នាទីក្រោយមក កីឡាករUdogie របស់ Tottenham ធ្វើឱ្យបាល់ចូលទីខ្លួនឯង។

ក្រោយទទួលបាន៣ពិន្ទុបន្ថែម Liverpool  មាន ៨២ ពិន្ទុ​ពី ៣៤ ប្រកួតហើយ Arsenal ឈរ​លេខ ២មាន ៦៧ ពិន្ទុខណៈនៅសល់៤ប្រកួតទៀតទើបចប់រដូវកាល។

ជើងឯកក្នុងរដូវកាលនេះធ្វើឱ្យហងក្រហមមានកំណត់ត្រាស្មើបិសាចក្រហមManchester United ដែលបានឈ្នះពានអង់គ្លេសPremier League ចំនួន២០ដងដូចគ្នា។ចំណែកArsenalធ្លាប់ឈ្នះ១៣ដង Evertonនិង Manchester Cityឈ្នះ៩ដងដូចគ្នា Aston Villa ឈ្នះ៧ដង ហើយChelseaនិង Sunderlandឈ្នះ៦ដងដូចគ្នា ៕

ដោយ៖ ភារៈ


ចែករំលែក៖