ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានាធិបតីអាមេរិក៖ ប្រសិនបើជម្លោះជាមួយរុស្ស៊ីនៅតែបន្ត អ៊ុយក្រែននឹងមិនអាចឈ្នះបានទេ

ចែករំលែក៖

អនុប្រធានាធិបតីអាមេរិក JD Vance បាននិយាយថា អ៊ុយក្រែននឹងមិនឈ្នះជម្លោះជាមួយរុស្ស៊ីទេ ហើយវានឹង “ឆោតល្ងង់” ក្នុងការរំពឹងថារុស្ស៊ីនឹងចាញ់ ប្រសិនបើការប្រយុទ្ធនៅតែបន្តជាច្រើនឆ្នាំទៀត។

អនុប្រធានាធិបតីអាមេរិក លោក JD Vance បានសង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Charlie Kirk កាលពីថ្ងៃទី 28 ខែមេសាថា “ប្រសិនបើជម្លោះនេះមិនបញ្ចប់ អ៊ុយក្រែនមិនអាចឈ្នះបានទេ” ។
អនុប្រធានាធិបតីអាមេរិកបាននិយាយថា “ខ្ញុំគិតថាមានគំនិតចម្លែកមួយដែលកំពុងផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលថាប្រសិនបើជម្លោះនេះនៅតែបន្តរយៈពេលពីរបីឆ្នាំទៀត រុស្ស៊ីនឹងដួលរលំ អ៊ុយក្រែននឹងដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ ហើយអ្វីៗនឹងត្រលប់ទៅដូចពីមុន។
លោក Vance បាននិយាយថា “មនុស្សរាប់លាននាក់នឹងស្លាប់ ប្រសិនបើជម្លោះបន្តអូសបន្លាយរយៈពេលពីរបីឆ្នាំទៀត ហើយវាអាចកើនឡើងដល់សង្គ្រាមនុយក្លេអ៊ែរ។ សេណារីយ៉ូនោះមិនអាចអនុញ្ញាតិឱ្យកើតឡើងបានទេ”។
លោកក៏បាននិយាយផងដែរថា ទោះបីជានៅតែមានបញ្ហាប្រឈមក្នុងការដោះស្រាយជម្លោះជាមួយភាគីទាំងសងខាងក៏ដោយ ក៏អ្នកចរចារបស់សហរដ្ឋអាមេរិកកំពុង “ដំណើរការទៅមុខ”។
លោក Vance បានសង្កត់ធ្ងន់ថា “ពេលខ្លះមនុស្សមានការខកចិត្តជាមួយអ៊ុយក្រែន ឬជាមួយរុស្ស៊ី។ ពេលខ្លះយើងមានអារម្មណ៍ថាយើងចង់បោះបង់ចោល ប៉ុន្តែលោកប្រធានាធិបតី Trump នឹងមិនអនុញ្ញាតឱ្យយើងធ្វើដូច្នេះទេ” Vance បានសង្កត់ធ្ងន់។
កាលពីថ្ងៃទី២៣ ខែមេសា អនុប្រធានាធិបតីអាមេរិក លោក Vance បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានដាក់សំណើយ៉ាងច្បាស់លាស់ ដើម្បីដោះស្រាយជម្លោះរុស្ស៊ី និងអ៊ុយក្រែន ហើយនឹងដកខ្លួនចេញពីការចរចា ប្រសិនបើទីក្រុងម៉ូស្គូ និងក្រុងគៀវ មិនយល់ព្រមចំពោះផែនការនេះ៕ ដោយ៖ ធីរីណា

រូបថត​៖ ANI


ចែករំលែក៖