លោកMikel Artetaគ្រូបង្វឹកក្រុមកាំភ្លើងធំ បានអំពាវនាវឱ្យអ្នកគាំទ្ររបស់ Arsenal បង្កើតបរិយាកាសល្អបំផុតដែលមិនធ្លាប់មានរបស់កីឡាដ្ឋាន Emirates នៅយប់ថ្ងៃអង្គារដើម្បីជួយក្លឹបឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងក្នុងរយៈពេលជិត 20 ឆ្នាំ។
ក្រុមកាំភ្លើងធំត្រូវជួបជាមួយក្រុម Paris Saint-Germain ក្នុងជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ដោយក្រុមArsenal ធ្លាប់បានយកឈ្នះ PSG ២-០ ម្តងហើយក្នុងរដូវកាលនេះកាលពីនៅវគ្គសន្សំពិន្ទុLeague Phase ហើយក្នុងប្រវត្តិជួបគ្នាកន្លងមកកាំភ្លើងធំមិនធ្លាប់ចាញ់ក្លឹបយក្សរបស់បារាំងឡើយ។
Arteta ចង់បានឥទ្ធិពលពីអ្នកគាំទ្រដ៏ខ្លាំងបន្ថែមជាងពេលArsenalយកឈ្នះលើReal Madrid ៣-០នៅក្នុងទឹកដីរបស់ពួកគេ។
លោក Luis Enrique អ្នកចាត់ការទូទៅរបស់ក្លឹបបារាំងបាននិយាយនៅមុនថ្ងៃនៃការប្រកួតនៅថ្ងៃអង្គារនេះថា Paris St Germain នឹងប្រឈមនឹងភាពតានតឹងខ្លាំងពីក្រុម Arsenal នៅពេលដែលក្រុមទាំងពីរជួបគ្នាជាលើកទីពីរក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ។
ប៉ុន្តែPSG ទើបតែបានឈ្នះជើងឯក Ligue 1 របស់ពួកគេជាលើកទីបួនជាប់ៗគ្នា ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ French Cup ក៏ដូចជាការទម្លាក់ម្ចាស់ជើងឯក Premier League ហង្សក្រហម Liverpool និង Aston Villa មុនឆ្លងមកកាន់វគ្គ 4 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។
លោកLuis Enriqueបាននិយាយក្រុមរបស់គាត់លេងកាន់តែប្រសើរជាងមុនសម្រាប់ការប្រកួតលើកនេះ៕
ដោយ៖ ភារៈ