ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តព្រៃវែង បង្ក្រាប​ជនសង្ស័យ៤នាក់ លួចម៉ូតូជាសកម្មនៅក្នុងខេត្តព្រៃវែង

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់បានលួចម៉ូតូជាសកម្មក្នុងមូលដ្ឋានខេត្តព្រៃវែងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងថ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋ។​

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី ២៧ខែមេសាឆ្នាំ ២០២៥ នៅចំណុចសណ្ឋាគារ ហង្សទន្លេមាស ស្ថិតនៅភូមិ ជ័យឧត្តម ឃុំ ព្រែកខ្សាយ(ក) ស្រុក ពាមរក៍ ខេត្តព្រៃវែងមានករណី ចោរកម្មលួចម៉ូតូ ០១គ្រឿង ម៉ាក់ហុងដា C១២៥ ព័ណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1LI 0666 ជាកម្មសិទ្ធិ របស់ឈ្មោះ ម៉ៅ រ៉ាយុទ្ធ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការងារ ក្នុងសណ្ឋាគារ រស់នៅភូមិចំការវែង ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើង ដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូ ជនរងគ្រោះរួចគេចខ្លួនបាត់។

ប្រភព​បានបន្តថាក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះខាងលើនិងមានបទបញ្ជាពីលោកឧត្តម សេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រៃវែងកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែងដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានចុះស្រាវជ្រាវលើករណីនេះ។​

ប្រភព​បានឲ្យដឹងទៀតថាដោយម៉ូតូជនរងគ្រោះមានភ្ជាប់GPS ឃើញថាជនសង្ស័យបានយកម៉ូតូនេះទៅ ដល់ម្តុំមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ បន្ទាប់មកសមត្ថកិច្ចបានស្នើសុំពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបបទ ល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តការស្រាវជ្រាវ ។

លុះដល់ម៉ោង១៣និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៥កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ជាបន្តបន្ទាប់នៅចំណុច ភូមិ០៧ សង្កាត់ ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញរួមមាន ១.ឈ្មោះ ផាត់ ពីសីហា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិដក់ពរឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង,២.ឈ្មោះសំអុល រតនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្ម រស់នៅភូមិ១៧ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ,៣.ឈ្មោះ អែរ ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនិង៤.ឈ្មោះណេត ស្រីណេត ភេទស្រី អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាក រស់ នៅភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចបានដកហូតសម្ភារនិងវត្ថុតាងមួយ ចំនួន។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងឃាត់ខ្លួននៅកងរាជអាវុធហត្ថខេត្តព្រៃវែងដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់បន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖