គ្រោះទឹកជំនន់បង្កឡើងដោយព្យុះ Lionrock នៅកូរ៉េខាងជើង បណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួនជាច្រើន ។មកទលពេលនេះចំនួនអ្នកស្លាប់កើនឡើងដល់ ១៣៣នាក់ និងបាត់ខ្លួន ៣៩៥នាក់ហើយ។
ជាមួយគ្នានេះ ពលរដ្ឋកូរ៉េខាងជើង ជាងកន្លះលាននាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅឋាន ទៅរកកន្លែងមានសុវត្ថិភាពដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នេះ ដែលជាឥទ្ធិពលបន្សល់ទុកពីព្យុះទីហ្វុង Lionrock ដែលបានវាយប្រហារ ប្រទេសនេះ ចាប់តាំងពីចុងខែសីហា រហូតមកដល់បច្ចុប្បន្ននេះ ។
បើទោះជាយ៉ាងណាក្ដី អាកាសធាតុស្ថិតក្នុងសម្ពាធដ៏ទាបមួយ នៅតែបន្ដជះឥទ្ធិពលអាក្រក់ សម្រាប់ប្រទេសនុយក្លេអ៊ែរមួយនេះ នៅឡើយហើយរដ្ឋាភិបាលបាននឹងកំពុងតែគៀងគរ រកជំនួយទាំងក្នុង និងក្រៅស្រុកដើម្បីជួយដោះស្រាយបញ្ហាគ្រោះថ្នាក់ធម្មជាតិ ដ៏ធ្ងន់មួយនេះ ។
នៅពេលនេះដែរតំបន់ភាគកណ្តាលប្រទេសវៀតណាមកំពុងប្រឈមនឹងខ្យល់ព្យុះបង្កឲ្យមានសម្ពាធទាបភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃទី១២ ខែកញ្ញា ព្យុះបានបកបោកចូលដល់ដីគោក នៅខេត្ត QuangBinh និង Binh Dinh ។
ដោយសារទបានឆ្លងកាត់កោះជាច្រើនព្យុះមានកម្លាំងថយចុះ ពេលចូលដល់ដីគោកមានល្បឿនខ្យល់តែ៥០ទៅ៦០គីឡូម៉ែត្រប៉ុណ្ណោះ និងធ្វើដំណើរបាន ១៥-២០គីឡូម៉ែត្រក្នុងមួយម៉ោង៕ ម៉ែវ សាធី