ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរជាង២០នាក់ចាញ់បោកមេខ្យល់ទៅម៉ាឡេស៊ីបានមកខេត្តក្រចេះវិញ

ចែករំលែក៖

ខេត្តក្រចេះ៖ ពលករខ្មែរចំនួន២២នាក់ ក្នុងនោះមានស្រី៣នាក់ បានធ្វើចំណាកស្រុកចេញពីស្រុក ឆ្លូង និងស្រុកព្រែកប្រសព្វ តាមការចាញ់បោកមេខ្យល់ ទៅធ្វើការងារខុសច្បាប់នៅប្រទេស ម៉ាឡេស៊ី និងរងការធ្វើបាបមានរយះពេលជាង១ខែមកហើយ ត្រូវបានរដ្ឋអំណាចប្រទេស ម៉ាឡេស៊ីចាត់បញ្ជូនមកប្រទេសកម្ពុជាវិញហើយក៏បានមកដល់ផ្ទះរៀងៗនៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦ ។

នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា ពលករខ្មែរដែលរង ការចាញ់បោកមេខ្យល់ទាំងនេះ បានចាកចេញពីប្រទេសកម្ពុជាទៅធ្វើការខុសច្បាប់នៅ ប្រទេសម៉ាឡេស៊ីមានរយះពេលជាង១ខែមុននេះ និងត្រូវបានចាត់បញ្ជូនមកប្រទេសកម្ពុជា វិញក្រោយពីក្រុមពលករទាំងនោះ មានការប្រឆាំងតវ៉ាជាមួយនិងក្រុមមេខ្យល់នៅប្រទេស ម៉ាឡេស៊ី ដែលបានល្បួងពួកគេទៅធ្វើការនៅទីនោះ និងបានរងការកៀបសង្កត់ធ្វើបាប ពួកគេយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវបានប៉ូលិសប្រទេសម៉ាឡេស៊ីចាប់ខ្លួនមួយរយះពេល ។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី ឌុច អ៊ុច នាយរងការិយាល័យប្រឆាំងការជួញ ដូរមនុស្សបានឲ្យដឹងថានៅថ្ងៃទី១២ កញ្ញា នេះថា ក្រោយការមកដល់ពីក្រុមពលករទាំង នោះនគរបាលការិយាល័យ ជំនាញដឹកនាំដោយលោកស្រី នៅ រតនា ស្នងការរងទទួល កិច្វការងារយ៉េនឌ័រ បានចុះទៅសាកសួរនិងនិងអប់រំផ្សព្វផ្សាយពន្យល់ណែនាំពួកគេឲ្យ ឈប់ជឿតាមការបោកបញ្ឆោតរបស់ក្រុមជនល្មើសជាមេខ្យល់តទៅទៀត។

លោកនាយរងការិយាល័យបានអះអាងថា នគរបាលនិងមានវិធានការចំពោះជនជា មេខ្យល់ដែលបោកបញ្ឆោតពួកគេទាំងនេះ បន្ទាប់ពីកម្លាំងនគរបាលជំនាញបានចុះទៅ សាកសួររកអត្តសញ្ញាណមេខ្យល់ ពីក្រុមពលករទាំងនោះរួចមក ៕

fb_img_1473722899612


ចែករំលែក៖