ព័ត៌មានទាន់ហេតុការណ៍៖

Yamal ទទួល​បាន​ការ​សរសើរ​បន្ទាប់​ពីជួយឱ្យ Barcelona តាមបានស្មើ Inter Milan 3-3

ចែករំលែក៖

គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick បានសរសើរកីឡាករវ័យក្មេង Lamine Yamal បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីដោយគ្រាប់បាល់ដ៏អស្ចារ្យដើម្បីដឹកនាំក្រុមរបស់គាត់ឱ្យតាមពីក្រោយបានស្មើក្នុងលទ្ធផលស្មើ 3-3 ជាមួយក្រុម Inter Milan ក្នុងការប្រកួតជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។

នេះគឺជាការប្រកួតទី 100 របស់Yamal នៅអាយុ 17 ឆ្នាំនិង 291 ថ្ងៃ ហើយគាត់ បានក្លាយជាកីឡាករក្មេងបំផុតដែលអាចរកគ្រាប់បាល់បានក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដោយបានបំបែកកំណត់ត្រាកំណត់ដោយ Kylian Mbappe ដែលគាត់មានអាយុ 18 ឆ្នាំនៅពេលដែលគាត់ទទួលបានជ័យជំនះក្នុងឆ្នាំ 2017 ។

គ្រាប់បាល់បញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់កីឡាករជម្រើសជាតិអេស្បាញវ័យក្មេងរូបនេះបានធ្វើឱ្យក្រុមម្ចាស់ផ្ទះBarcelona តាមបាន១គ្រាប់វិញបន្ទាប់ពីក្រុមភ្ញៀវInter Milan នាំមុខមុន២គ្រាប់ត្រឹម២០នាទីដំបូង។

ក្រោយចប់ការប្រកួតដោយលទ្ធផល3-3គ្រូបង្វឹកក្រុម Inter Milan លោក Simone Inzaghi ក៏បានកោតសរសើរYamal ថាជាកីឡាករមានទេពកោសល្យដែលកីឡាករបែបនេះកើតមានតែក្នុងរយៈពេល៥០ឆ្នាំម្តងតែប៉ុណ្ណោះ៕

ដោយ៖ ភារៈ


ចែករំលែក៖