ព័ត៌មានទាន់ហេតុការណ៍៖

លោក កើត ឆែ យកថ្ងៃទី១ ឧសភា ២០២៥ រយ:ពេល ១៧ឆ្នាំ នៃខួបអាពាហ៍ ពិពាហ៍ ទៅបរិច្ចាគឈាមដេីម្បីជួយសង្គ្រោះជីវិតមនុស្ស

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងលោកស្រី យកថ្ងៃទី១ ឧសភា ២០២៥ រយ:ពេល ១៧ឆ្នាំ នៃខួបអាពាហ៍ ពិពាហ៍ ទៅបរិច្ចាគឈាមដេីម្បីជួយសង្គ្រោះជីវិតមនុស្ស ។ 

នៅលើផេកផ្លូវការភរិយាយរបស់លោក បានបង្ហោះថា ៖ ១ ឧសភា ២០២៥ រយ:ពេល ១៧ឆ្នាំ ដែលយេីងខ្ញុំកសាងគ្រួសារជាមួយគ្នា។ 

ខួបអាពាហ៍ពិពាហ៍លេីកទី ១៧ ឆ្នាំនេះ យេីងខ្ញុំទៅបរិច្ចាគឈាមដេីម្បីជួយសង្គ្រោះជីវិតមនុស្ស។ 

សូមអរគុណបងប្អូនមិត្តភក្តិទាំងអស់ រួមទាំងក្រុមគ្រូពេទ្យ ដែលបានចូលរួមបរិច្ចាគ និងសម្របសម្រួល ដេីម្បីអបអរថ្ងៃខួបអាពាហ៍ពិពាហ៍   ១៧ឆ្នាំរបស់យេីងខ្ញុំ។ 

សូមបងប្អូនទទួលនូវមគ្គផលកុសលបុណ្យទាំងអស់គ្នា 🙏

ដោយ ៖ សិលា


ចែករំលែក៖