សន្តិភាពនៅក្នុងប្រទេសស៊ីរីគឺជារឿងដ៏សំខាន់បំផុតដើម្បីទប់ស្កាត់ជនអន្តោ ប្រវេសន៍នៅលើពិភពលោកកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបង្កឲ្យមានកង្វះស្បៀងអាហារ មានអសន្តិសុខនៅតំបន់ ជាច្រើនក្នុងនោះមានអឺរ៉ុបជាដើម ដែល មានក្រុមភេរវករបង្កប់ខ្លួនជាមួយជនអន្តោប្រវេសន៍។
តើកិច្ចព្រមព្រៀងរវាងអាមេរិកនឹងរុស្ស៊ីនាពេលកន្លងមកនឹងសម្រេចបានជោគ ជ័យដែរឬទេ តើរដ្ឋាភិបាលនិងក្រុមប្រឆាំងព្រមទទួលយកដែរឬទេ? ទាំងនោះជាក្តី កង្វល់ហើយក៏ជាចំណុចដែលធ្វើឲ្យកិច្ចព្រម ព្រៀងឈប់បាញ់កន្លងមកបរាជ័យជាបន្តបន្ទាប់។
សូបរំលឹកថានៅក្នុងកិច្ចព្រមព្រៀងរវាង អាមេរិកនឹងស៊ីរីមានពីរចំណុចជាចម្បង ក្នុងនោះមានបទឈប់បាញ់នៅស៊ីរីដែលមានសុពលភាពចាប់ពីថ្ងៃទី១២ ខែកញ្ញា ដើម្បីឆ្ពោះទៅកាន់ការផ្លាស់ប្តូរនយោបាយ។ អាមេរិកនិងរុស្ស៊ីនឹងសហការលើផ្នែកយោធានៅស៊ីរីក្រោយកិច្ចព្រមព្រៀងឈប់បាញ់ អនុវត្តបាន៧ថ្ងៃ។
សារព័ត៌មាន Wall Street Journal បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី បានប្រកាសក្រោយជំនួបពិភាក្សាជាមួយសមភាគី Sergei Lavrov នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១០ ខែកញ្ញា ក្នុងទីក្រុងហ្សឺណែវប្រទេស ស្វ៊ីស។ នៅក្នុងកិច្ចព្រមព្រៀងនោះមានពីរចំណុចសំខាន់គឺឈប់បាញ់នៅស៊ីរីឆ្ពោះទៅរកការផ្លស់ប្តូរនយោបាយ និងអាមេរិក រុស្ស៊ីសហការផ្នែកយោធានៅស៊ីរី។
កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេស រុស្ស៊ីនឹងអាមេរិកធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា រហូតដល់រំលងអធ្រាត្រឈាន ចូលថ្ងៃទី១០ ខែកញ្ញា ទើបឈានដល់កិច្ច ព្រមព្រៀង។
លោក ចន ឃើរី បានប្រកាសថា កិច្ច ព្រមព្រៀងនោះរួមមានទាំងការស្នើដល់ រដ្ឋាភិបាលស៊ីរីបញ្ចប់ការវាយប្រហារទៅលើក្រុមប្រឆាំង។ ទាំងអាមេរិកនិងរុស្ស៊ីបាន អំពាវនាវដល់ក្រុមបះបោរនិងរដ្ឋាភិបាល អនុវត្តបទឈប់បាញ់ចាប់ពីថ្ងៃទី១២ ខែ កញ្ញា។ ក្រោយកិច្ចព្រមព្រៀងអនុវត្តបាន៧ថ្ងៃអាមេរិកនិងរុស្ស៊ីបានចាប់ផ្តើមសហការយោធានៅទីនោះ។
នៅក្នុងកិច្ចព្រមព្រៀងនោះរុស្ស៊ីនិងអាមេរិកចាប់ផ្តើមផ្តល់ជំនួយមនុស្សធម៌នៅ តំបន់ដែលមិនទាន់ចូលទៅដល់ក្នុងនោះមានទាំងទីក្រុងអាឡែបប៉ូផងដែរ។
នៅពេលនេះរដ្ឋាភិបាលស៊ីរីបានប្រកាស ឲ្យដឹងថា ខ្លួនសុខចិត្តទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះរវាងអាមេរិក នឹងរុស្ស៊ីនៅទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្រ។ ក៏ប៉ុន្តែក្រុមឧទ្ទាមវិញហាក់ដូចជានៅមានការរារែកដោយបង្ហាញនូវមន្ទិលសង្ស័យ អំពីប្រសិទ្ធភាពនៃបទឈប់បាញ់នៅលើដី ជាក់ស្តែង។ ក្នុងពេលជាមួយគ្នានេះមានសេចក្តីរាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាសដោយរដ្ឋាភិបាលលោក អាសាដ ទៅលើទីតាំងក្រុមឧទ្ទាមបានសម្លាប់មនុស្ស រហូតដល់ទៅជាង១០០នាក់ តែប៉ុន្មានម៉ោង ប៉ុណ្ណោះក្រោយការចុះកិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុងហ្សឺណែវ។
រដ្ឋាភិបាលស៊ីរីបានអះអាងថា ខ្លួនទទួល យកទាំងស្រុងនូវបទឈប់បាញ់ចុះដោយ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងអាមេរិកនៅ ក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្រ ហើយ ថា រដ្ឋាភិបាលនឹងផ្អាកប្រតិបត្តិការយោធាចាប់ពីថ្ងៃចន្ទទៅតាមអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់នេះ។ ចំណែក ក្រុមឧទ្ទាមវិញអ្នកនាំពាក្យបានប្រកាសស្វាគមន៍បទឈប់បាញ់ ក៏ប៉ុន្តែស្វាគមន៍ ទាំងប្រយ័ត្នប្រយែងដោយបានបង្ហាញនូវមន្ទិលសង្ស័យថា បទឈប់បាញ់នេះអាចនឹងមានជោគវាសនាដូចជាបទឈប់បាញ់មុនៗពោលគឺមានតែនៅលើក្រដាសតែមិន ត្រូវបានអនុវត្តពេញលេញនៅលើដីជាក់ស្តែង។
សកម្មជនស្និទ្ធនឹងក្រុមប្រឆាំងស៊ីរីក៏ បានឲ្យដឹងផងដែរថា ក្រោយពីមានការចុះកិច្ចព្រមព្រៀងឈប់បាញ់កងទ័ពរដ្ឋាភិបាល របស់លោក អាសាដ នៅតែបន្តធ្វើការវាយប្រហារទៅលើទីតាំងរបស់ក្រុមឧទ្ទាមក្នុង នោះការវាយប្រហារតាមផ្លូវអាកាសនៅ ទីក្រុងធំៗចំនួនពីរបានសម្លាប់មនុស្សរហូត ដល់ទៅជាង១០០នាក់។
តែទោះជាយ៉ាងណានៅពេលនេះបទ ឈប់បាញ់ដែលអាមេរិក និងរុស្ស៊ីបានចុះនៅទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្រនៅមិនទាន់ចូលជាធរមាននៅឡើយទេ។ យោង តាមកិច្ចព្រមព្រៀងនេះការវាយប្រយុទ្ធគ្នានឹងត្រូវផ្អាកចាប់ពីថ្ងៃចន្ទស្អែកតទៅដោយក្នុងជំហានដំបូងបទឈប់បាញ់នឹងមាន សុពលភាពរយៈពេល៤៨ម៉ោង ហើយ អាចពន្យារពេលទៀតបានប្រសិនបើគូភាគី អនុវត្តតាម៕ ម៉ែវ សាធី