អ្នករួមបង្កើតហ្វេសប៊ុកលោក Dustin Dmoskovitz បានចំណាយប្រាក់២០លាន ដុល្លារសម្រាប់ប្រឆាំងលោក ដូណាល់ ត្រាំ។ ប្រាក់ពាក់កណ្តាលបញ្ជូនទៅឲ្យក្រុមសម្រាប់ស្វែងរកសំឡេងគាំទ្រ និងពាក់ កណ្តាលទៀតសម្រាប់សកម្មភាពឃោសនារបស់លោកស្រី ហ៊ីលឡារី គ្លីនតុន។
សារព័ត៌មាន AP បានផ្សាយថា លោក Dustin Dmoskovitz អ្នកដែលចូលរួម បង្កើតហ្វេសប៊ុកដំបូងគេបង្អស់បានប្រកាស ចំណាយប្រាក់២០លានដុល្លារសម្រាប់ រារាំងលោក ត្រាំង ក្លាយជាប្រធានាធិបតី អាមេរិកនៅក្នុងការឃោសនាបោះឆ្នោត ខាងមុខ។ តាមប្រសាសន៍លោក Dustin Dmoskovitz លោក ត្រាំ គឺជាអ្នកចូលចិត្តធ្វើឲ្យសង្គមបែកបាក់និងគ្រោះថ្នាក់ទៀតផង។
ក្នុងពេលជាមួយគ្នានោះលោក Dustin Dmoskovitz បានបង្ហាញការពេញចិត្តយ៉ាង ខ្លាំងទៅលើទស្សនវិស័យរបស់លោកស្រីហ៊ីលឡារី គ្លីនតុន ដែលគិតគូរដល់ផលប្រយោជន៍គ្រប់ភាគីគ្រប់ស្រទាប់វណ្ណៈសក្តិសមជាប្រធានាធិបតីដឹកនាំអាមេរិក។ ទាំងនោះហើយធ្វើឲ្យលោក Dustin Dm- oskovitz សម្រេចចំណាយប្រាក់ផ្ទាល់ខ្លួន២០លានដុល្លារជួយដល់គណបក្សប្រជា ធិបតេយ្យយកឈ្នះលើគណបក្សសាធា រណរដ្ឋ។
ការចំណាយប្រាក់យ៉ាងច្រើននោះ សម្រាប់សកម្មភាពបោះឆ្នោតអាមេរិក របស់លោក Dustin Dmoskovitz គឺជា ការបរិច្ចនច្រើនទីពីរ បន្ទាប់ពីមហាសេដ្ឋី Tom Steyer ។
លោក Dustin Dmoskovitz ឆ្នាំនេះ អាយុ៣២ឆ្នាំមានដើមកំណើតជាជនជាតិជ្វីហ្វ។ លោកគឺជាអ្នករួមបង្កើតហ្វេសប៊ុកជាមួយលោក Mark Zuckerberg ជាប្រធាន ជាមួយនិងលោក Eduardo Saverin, Chris Hughes មានភាគហ៊ុន៦ភាគរយនៅហ្វេស ប៊ុក។ មនុស្ស៤នាក់ខាងលើគឺជានិស្សិត រស់នៅជាមួយគ្នាក្នុងអន្តេវាសិកដ្ឋានឯសាកលវិទ្យាល័យ Harvard ហើយក៏បាននាំ គ្នារួមបង្កើតបណ្តាញសង្គមហ្វេសប៊ុកទទួល បានជោគជ័យជួយឲ្យអ្នកទាំង៤ក្លាយជាមហាសេដ្ឋីគ្រប់គ្នា៕ ម៉ែវ សាធី