ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹបយក្ស AL-Hilal របស់អារ៉ាប៊ីសាអូឌីតបានចែកផ្លូវជាមួយគ្រូបង្វឹក Jesus

ចែករំលែក៖

ក្លឹប Al-Hilal របស់ Saudi Pro League បានប្រកាសកាលពីថ្ងៃសុក្រថាពួកគេសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Jorge Jesus។

ការបញ្ចប់តំណែងនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី Al-Hilal បានធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Champions League Elite បន្ទាប់ពីចាញ់ 3-1 លើ Al-Ahli ។

Al-Hilal ស្ថិតនៅលំដាប់ទី 2 ក្នុងតារាង Saudi Pro League មាន 6 ពិន្ទុតាមពីក្រោយក្រុមលេខ១ Al-Ittihad ជាមួយនឹងការប្រកួតចំនួន 5 ដែលនៅសល់មុនចប់រដូវកាល។ ពួកគេក៏នឹងមានវត្តមានលេង​ក្នុង​ព្រឹត្តិការណ៍ Club World Cup ដែល​ទើប​នឹង​ពង្រីក​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែមិថុនា​ដល់​ខែកក្កដាខាងមុខ។

ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្លឹប Al-Hilalបានចេញមកប្រកាសថាពួកគេសម្រេចតែងតាំងគ្រូបង្វឹក Mohammed Al-Shalhoub ឱ្យដឹកនាំក្រុមឈុតធំសិន៕

ដោយ៖ ភារៈ


ចែករំលែក៖