ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចុងក្រោយនៃការប្រកួតChampionship៖ Leeds បានគ្រងតំណែងជើងឯក ហើយ Luton ត្រូវបានកាត់ចោល

ចែករំលែក៖

ក្រុម Leeds United បានគ្រងដំណែងជើងឯកអង់គ្លេស Championship ក្នុងទម្រង់ដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីយកឈ្នះ  Plymouth 2-1 នៅទឹកដី Home Park មានន័យថាពួកគេបានយកឈ្នះក្រុម Burnley ដែលបានផ្តួល Millwall 3-1 លើភាពខុសគ្នានៃគ្រាប់បាល់ដើម្បីរក្សាចំណាត់ថ្នាក់កំពូលជាមួយនឹងពិន្ទុ១០០ដូចគ្នា។ 

ចំណែកក្រុម Luton បានរងការកាត់ចេញជាលើកទីពីរបន្ទាប់ពីចាញ់ West Brom 5-3។ ក្រុមដែលត្រូវធ្លាក់ទៅលេងអង់គ្លេសLeague One ផ្សេងទៀតមាន Plymouth និង Cardiff City។សម្រាប់ក្រុមលេខ៣ដល់លេខ៦រួមមាន៖

Sheffield Utd, Sunderland, Coventry និងBristol City ត្រូវប្រកួត Play-off ដើម្បីយកកៅអីតែមួយទៅលេងអង់គ្លេស Premier League រដូវកាលក្រោយ ៕

ដោយ៖ ភារៈ


ចែករំលែក៖