ព័ត៌មានទាន់ហេតុការណ៍៖

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដេវិដ កាមឺរ៉ុន ដកខ្លួនចេញពីសភាបញ្ចប់សកម្មភាពនយោបាយ

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវិដ កាមឺរ៉ុន បានសម្រេចដកខ្លួនចេញពីសភា ក្រោយការពិចារណាអស់រយៈពេលពីរខែកន្លងមក ។ ការដកខ្លួននោះ គឺជារឿងត្រឹមត្រូវបំផុតសម្រាប់រូបលោក ។

លោកដេវិដ កាមឺរ៉ុន បានបញ្ជាក់ថា លោកបានប្រកាសកាលពីថ្ងៃទី១២ ខែកញ្ញាថា ការដកខ្លួនចេញពីសភាបញ្ចប់ការងាជាអ្នកនយោយបាយ គឺជារឿងសមហេតុផល  ក្រោយរយៈពេលពីរខែដែល អង់គ្លេសបានបោះឆ្នោតចាកចេញពីសហគមន៍អឺរ៉ុបកាលពីខែកមិថុនា កន្លងមក ។

លោកកាមឺរ៉ុន បានបញ្ជាក់ថា លោកបានប្រកាសព័ត៌មានជាមួយនាយរដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ពីការសម្រេចខាងលើរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន BBC  អតីតនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា គាត់បានគិតគូរយ៉ាងល្អិតល្អន់រយៈពេលជាង២ខែកន្លងមក ទើបសម្រេចបញ្ចប់សកម្មភាពនយោបាយតែម្តង ។

លោកកាមឺរ៉ុន បានកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសតាំងពីឆ្នាំ២០១០មក ហើយលាលែងចេញពីតំណែងតាំងពីខែមិថុនា កន្លងមក ក្រោយពេលដែលពលរដ្ឋអង់គ្លេសសម្រេចចិត្ត ចាកចេញពីតំបន់អឺរ៉ុប ៕ ម៉ែវ សាធី

The Conservatives Hold Their Annual Party Conference


ចែករំលែក៖