ភ្នំពេញ៖ ស្រ្តីម្នាក់បានបេីករថយន្តម៉ាកtoyota prus ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនិងរថយន្ត ២គ្រឿងដែលឈប់រង់ចាំភ្លើងស្តុប បណ្ដាលឲ្យរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង២០នាទីយប់ឈានចូលថ្ងៃទី៥ខែខែឧសភាឆ្នាំ២០២៥ចំនុចស្តុបបន្ទាយស្លឹក ផ្លូវ២០២៥កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់បានបេីករថយន្តម៉ាក toyota prus ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX 8507 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ ២០៥ទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុ មិនថាអ្នកបេីកបរស្លន់រឿងអីនោះទេ ទេីបធ្វើអោយរថយន្ត ជ្រុលទៅបុកនិងរថយន្ត toyota prus ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR 4656 ដែលឈប់អែមកៀនផ្លូវ រងការខូចខាតផ្នែកខាងមុខតិចតួច ហើយរថយន្តបង្កក៍ជ្រុលទៅបុកនិងរថយន្តម៉ាក CHANGAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT 8449 ដែរបេីកដោយបុរសម្នាក់កំពុងឈប់រង់ចាំភ្លើងស្តុប បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយបន្តទៀត ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខតិចតួចតែហេីយក៍មិនគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ។
ករណីនេះផងដែរ ទាំងសង្ខាងបានសម្របសម្រួលគ្នាភ្លាម ដោយខាងរថយន្តបង្ក សងសំនងទៅខាងរថយន្តtoyota prus ចំនួន១០០ដុល្លារ និងសងសំនង់ទៅខាងរថយន្ត CHANGANចំនួន៤០០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង ៕

ដោយ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច