ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងជិះម៉ូតូលឿនឡើងស្ពានអាកាសចោមចៅបុកបង្កាន់ដៃស្ពានដួលរងរបួស

ចែករំលែក៖

ភ្នំពេញ៖​ បុរស១នាក់ស្រវឹងជិះម៉ូតូលឿនឡើងស្ពានអាកាសចោមចៅជ្រុលបុកបង្កាន់ដៃស្ពានបណ្តាលឲ្យដួលរងរបួសបែកមុខមាត់។ 

ហេតុការណវ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៩និង៣៤នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ នៅលេីស្ពានអាកាសចោមចៅ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។ 

ជនរងគ្រោះមានឈ្មោះ ដូន ណែត  ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសផ្ទៃមុខខាងឆ្វេង មានទីលំនៅរស់នៅ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម្នាក់ឯងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងឡើងស្ពានអាកាសចោមចៅខណៈដល់ពាក់កណ្តាលស្ពានក៏ជ្រុលបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរងរបួសបែកមុខមាត់។ 

ក្រោយកេីតហេតុក្រុមសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ ពិនិត្យជាក់ស្តែង មានរបួសស្រាលហេីយបានជូតលាងរបួសអោយគាត់រួចរាល់ គាត់សុំទៅផ្ទះដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖