ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាជនចំណាកស្រុក៖ ទូកលិចនៅឆ្នេរសមុទ្រអាមេរិក ស្លាប់ ៣ នាក់បាត់ខ្លួន៧នាក់

ចែករំលែក៖

យោងតាមអាជ្ញាធរអាមេរិក ការលិចទូកនៅរដ្ឋកាលីហ្វ័រញ៉ា បានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់បាត់ខ្លួន។ ប៉ូលិសកំពុងបន្តស្រាវជ្រាវរកមូលហេតុ និងចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធ។អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រ លោក Hunter Schnabel បានបញ្ជាក់ថា នៅម៉ោងប្រហែល ៦៖៣០នាទីព្រឹក ម៉ោងក្នុងស្រុក ពួកគេបានទទួលសញ្ញាអាសន្នអំពីទូកដែលកំពុងជួបទុក្ខលំបាកនៅជិតទីក្រុង Del Mar ភាគខាងជើងនៃទីក្រុង San Diego ។
ទូកល្បាត និងឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីចូលរួមក្នុងការស្វែងរក និងជួយសង្គ្រោះ។ មនុស្សបួននាក់ត្រូវបានគេជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យ។ លើសពីនេះ ឆ្មាំសមុទ្រក៏បានរកឃើញសាកសពបីនាក់ផ្សេងទៀតផងដែរ។
អ្នកនាំពាក្យ Schnabel បានដកស្រងសាក្សីដែលនៅរស់រានមានជីវិតថា មានមនុស្ស៩នាក់ផ្សេងទៀតនៅលើទូក រួមទាំងកុមារពីរនាក់ផងដែរ។ អាជ្ញាធរបានចាប់ខ្លួនមនុស្សពីរនាក់។បច្ចុប្បន្ន ក្រុមអ្នកស៊ើបអង្កេតកំពុងផ្ទៀងផ្ទាត់ប្រភពដើម និងទិសដៅនៃទូក។
Pangas គឺជាទូកដែលមានក្បាលខ្ពស់ជាធម្មតាប្រើសម្រាប់ការនេសាទ ប៉ុន្តែពួកវាក៏ត្រូវបានប្រើប្រាស់ដោយអ្នកឆ្លងព្រំដែនខុសច្បាប់ពីម៉ិកស៊ិកដើម្បីទៅដល់សហរដ្ឋអាមេរិកតាមសមុទ្រ៕ ដោយ៖ ធីរីណា

រូបថត​៖ TTXVN


ចែករំលែក៖