ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនចុះពីស្ពានអាកាសចោមចៅជ្រុលប៉ះកង់បីខ្ទាតបុករថយន្តឃ្លុបរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗក្រោយពីជិះម៉ូតូចុះពីលេីស្ពានអាកាសចោមចៅជ្រុលប៉ះកង់បីខ្ទាតទៅបុកជាមួយរថយន្តឃ្លុបមួយគ្រឿងទៀតដែលធ្វេីដំណេីរស្របគ្នា​ ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៩និង៥៧នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ លេីស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។ 

ជនរងគ្រោះមានឈ្មោះ សុង ធារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសបែកក្បាល បែកមាត់ និងដៃខាងស្ដាំ មានទីលំនៅ នៅភូមិដីដុស ឃុំពៀមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម្នាក់ឯងចុះពីលេីស្ពានអាកាសចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣ខណៈមកដល់គល់ស្ពា​នស្រាប់តែប៉ះជាមួយម៉ូតូកង់បីខ្ទាតទៅបុកជាមួយរថយន្តឃ្លុបមួយគ្រឿងទៀតដែលធ្វេីដំណេីរស្របទិសគ្នាបណ្តាលរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម:​ ចំណែកមធ្យោបាយត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖