ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បត្តិ៍ទី០៨ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីអធិការកិច្ចម្ហូបអាហារ នៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង បាននាំយករថយន្តមន្ទីរពិសោធន៍ខ្នាតតូច សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលបង្រ្កាបបទល្មើសសេដ្ធកិច្ចខេត្ត បានចុះត្រួតពិនិត្យទំនិញ ឧបភោគ,បរិភោគបានចំនួនពីរផ្សាររួមមាន ÷
ផ្សាររ៉ែដែក និងផ្សារស្រុកសំឡូត ស្រុកសំឡូត ដោយរកមិនឃើញទំនិញដែលខូចគុណភាព ហួសសុពលភាពឡើយ ។ ដោយឡែក ផ្ទះលក់គ្រឿងសមុទ្រមួយ មន្រ្តីជំនាញយើង បានពិនិត្យទៅលើគ្រឿងសមុទ្រចំនួន ៨ សំណាកគំរូ រួមមាន:
-មឹករំដួល ០១ គំរូ (វិជ្ជមាន)+
– មឹកបំពង់ ០១គំរូ (វិជ្ជមាន) +
– មឹកស្រួយ ០១គំរូ (វិជ្ជមាន) +
– មឹកបក ០១គំរូ (វិជ្ជមាន) +
– ដៃមឹកយក្ស ០១គំរូ (វិជ្ជមាន) +
– ត្រីសាម៉ុន ០១គំរូ (អវិជ្ជមាន)
– បង្គារស្រស់ ០២គំរូ (អវិជ្ជមាន)
សរុបទាំងអស់៨ (អវិជ្ជមាន ៣ និងវិជ្ជមាន ០៥ គំរូ )។
មន្រ្តីអធិការកិច្ចម្ហូបអាហាតបានធ្វើការដកហូត ដៃមឹកយក្ស មឹករំដួល មឹកស្រួយ មឹកបំពង់និងមឹកបក ចំនួនសរុប ១៩.៩០ kg ដែលមានសារធាតុគីមី ហ្វ័រម៉ាលីន (Formalin) យកមកកម្ទេចចោលនៅ សាខា ក.ប.ប ខេត្តបាត់ដំបង។
បន្ទាប់មកមន្រ្តីជំនាញក.ប.ក.ក៏បានធ្វើការដកយកគំរូ ផ្លែទុរេនពីអាជីករលក់ដូរ ស្ថិតក្នុងស្រុកសំឡូត ពីរគំរូ ផ្ញើទៅអគ្គនាយកដ្ឋាន ដើម្បីធ្វើការពិសោធន៍ផងដែរ។
ដោយមានកិច្ចសហការ ជាមួយនគរបាលបង្រ្កាបបទល្មើសសេដ្ឋកិច្ចខេត្ត មន្រ្តីជំនាញបានចូលរួមត្រួតពិនិត្យសាច់ជ្រូកក្លាសេ ៦០០ kgដែលដឹកជញ្ជូនមិនសមស្រប តាមលក្ខខណ្ឌតម្រូវសម្រាប់មនុស្សបរិភោគបណ្តាលឱ្យសាច់ខូចគុណភាព ហើយដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង ទុត វីនីត ខេត្តបាត់ដំបង មន្រ្តីជំនាញរួមនឹងនគរបាលបង្រ្កាបបទល្មើសសេដ្ឋកិច្ចខេត្តក៏បានកម្ទេចចោលនៅទីលានចាក់សំរាម ស្ថិតក្នុង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នាពេលល្ងាចក្នុងថ្ងៃដដែល៕
ដោយ៖ សូរិយា