ព័ត៌មានទាន់ហេតុការណ៍៖

Man United ប៉ះ Spurs នៅវគ្គផ្តាច់ព្រ័ត្រEuropa League អ្នកឈ្នះបាន១០០លានផោននិងកៅអីChampoins League

ចែករំលែក៖

Manchester United និង Tottenham ដែលជាក្រុមមកពីប្រទេសអង់គ្លេសទាំងពីរ នឹងជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥នៅក្នុងទឹកដីក្លឹបAthletic Bilbaoរបស់អេស្ប៉ាញ។

ក្លឹបបិសាចក្រហម Man United របស់ លោកគ្រូបង្វឹក Ruben Amorim បានយកឈ្នះលើក្រុមអេស្ប៉ាញ Athletic Bilbao 7-1 សរុបទាំងពីរជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តរបស់ពួកគេ ដើម្បីឈានទៅវគ្គបន្ត ខណៈដែល Spurs បានយកឈ្នះ Bodo/Glimt 5-1 សរុបទាំងពីរជើង។

Man United មានសង្ឃឹមថាអាចឈ្នះពានរង្វាន់ Europa League ជាលើកទីពីរក្នុងរយៈពេល ៨ឆ្នាំ ខណៈដែល Tottenham កំពុងតែស្រេកឃ្លាននឹងការឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបដែលរង់ចាំរយៈពេល ៤១ ឆ្នាំមកហើយ។

Manchester United និង Tottenham លេងអន់ដូចគ្នាក្នុងស្រុកក្នុងរដូវកាលនេះ ខណៈដែលពួកគេឈរនៅលេខ 15 និង 16 រៀងគ្នាក្នុង តារាងអង់គ្លេសPremier League ។ ទោះជាយ៉ាងណាក៏ដោយការឈ្នះ ពានរង្វាន់អឺរ៉ុបនឹងអាចចាត់ទុកថាជាជោគជ័យមួយរបស់ពួកគេ។

ការទទួលជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រនឹងមានន័យថាមិនមែនគ្រាន់តែបានទទួលកន្លែងមួយក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយនោះទេ ហើយទទួលបានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់គឺ១០០លានផោនដែលភ្ជាប់មកជាមួយផងដែរ ៕

ដោយ៖ ភារៈ


ចែករំលែក៖