ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ជិះម៉ូតូឌុប​គ្នា​យ៉ាងលឿនទៅបុក​រថយន្ដ​ពេញ​​ទំហឹង​បណ្ដាលឲ្យស្លាប់​ម្នាក់ នឹង​របួសធ្ងន់ពីរ​នាក់​

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗចំណែកឯ២នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកចំពីមុខរថយន្តតូយ៉ូតាព្រូសបើកបរទិសដៅបញ្រ្ចាសគ្នាយ៉ាងពេញទំហឹង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ដែរ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១:៣៥នាទី​យប់​ថ្ងៃ​ទី​១១ខែ​ឧសភា​ឆ្នាំ​២០២៥ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ។ 

-សព​ជនរង​គ្រោះ​ឈ្មោះ​ ណាប់​ ចំរេីន​ នៅ​ក្នុង​ប័ណ្ណ​ ​ចាក់​ វ៉ាក់​សាំង​ ដោយ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន​នៅ​ឡើយ​ ។ 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BL-5920បើកបរដោយបុរសជនបរទេសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃសក្នុង​ទិសដៅពីត្បូង​មក​ជើងក្នុងល្បឿនលឿនមធ្យមលុះមក​ដល់​ចំណុចខាងលើស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរី២០២០​ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-5671 ជិះដោយយុវជន៣នាក់ឌុបគ្នាធ្វើដំណើរ​បញ្រ្ចាស​ទិសដៅ​គ្នាពីជេីង​មក​ត្បូង​ក្នុងល្បឿនលឿនដោយខ្វះ​ការ​​ប្រយ័ត្នក៏ជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទាត​អូសទៅមុខជាច្រើនម៉ែត្រ ធ្វើឲ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗចំណែកឯយុវជន២នាក់ទៀតរួមដំណើរជាមួយបានរងរបួសធ្ងន់ត្រូវពលរដ្ឋ​នាំ​គ្នា​លេីក​ដាក់​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​ដឹកទៅសង្រ្គោះបន្ទាន់​ភ្លាម​ៗ​ ចំណែកអ្នកបើកបររថយន្តត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​យកទៅប៉ុស្តិ៍នគរបាលសង្កាត់ព្រៃសសួរនាំបន្ត។

ក្រោយពេល​កើតហេតុខាង​សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការ វាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរង់ចាំ​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​ព។ ចំណែកឯសពរង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ផ្នែក​ជំនាញ​ហៅរថយន្ត​សាមុយ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សំបូរ​មាស​បណ្ដោះអាសន្ន​រង់​ចាំ​ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖