ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលជាង១០ នាក់ ដោយសារគោយន្តក្រឡាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ ហើយកម្មករបេះផ្លែស្វាយជាង១០នាក់ទៀតបានរងរបួសធ្ងន់ស្រាល ខណៈដែលធ្វើដំណើរតាមគោយន្តកន្ត្រៃហើយតៃកុងបើកលឿនរេចង្កូតក្រឡាប់ខ្លួនឯង រណូករណែលលើផ្លូវក្រាលកៅស៊ូ។

ករណីក្រឡាប់គោយន្តកន្ត្រៃបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួស បានកើតឡើងកាលពីវេលាម៉ោង០៤ និង ៣៥នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៥​ នៅលើផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចអូរថ្មដំរី ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានគោយន្ត០១​គ្រឿង ម៉ាកគូប៊ីតា ពណ៌ ក្រហមសណ្តោងរុឺម៉ក(ដឹកកម្មករបេះផ្លែស្វាយចំនួន១៧ នាក់(ស្រី១០នាក់) ដែលបើកបរដោយឈ្មោះ ងួន ទិទិ  ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសហគមន៍ខាងលិច  ឃុំភក្កី  ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូមួយខ្សែ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ គោយន្តកន្ត្រៃក៏បានរេចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះ កង ធា នៅកន្លែងកើតហេតុ និងរងរបួសសរុប១៦នាក់(ស្រី១០នាក់)។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានបន្តថា កម្មកររងរបួសធ្ងន់ធ្ងរមនុស្ស០៥នាក់  (ស្រី៤នាក់) មានឈ្មោះ ៖

១-ឈ្មោះ សាយ មករា ភេទ ស្រី អាយុ២៤ឆ្នាំ របួសធ្ងន់

២-ឈ្មោះ​ ឈួន កាន ភេទ ស្រី អាយុ៤៤ឆ្នាំ របួសធ្ងន់

៣-ឈ្មោះ​ សំ ថាវ ភេទ ស្រី អាយុ៥៦ឆ្នាំ របួសធ្ងន់ 

៤-ឈ្មោះ​ សន សារិ ភេទ ប្រុស អាយុ ១៨ឆ្នាំ របួសធ្ងន់

៥-ឈ្មោះ​ កង ផៃ ភេទ ស្រី អាយុ៦៣ឆ្នាំ របួសធ្ងន់។  ហើយអ្នករងរបួសស្រាលមនុស្ស១១នាក់ (ស្រី០៦នាក់ )មានឈ្មោះ ៖

១-ឈ្មោះ ញិប និមល ភេទ ស្រី អាយុ៣០ឆ្នាំ របួសស្រាល

២-ឈ្មោះ សែម ធីតា ភេទ ស្រី អាយុ២៦ឆ្នាំ របួសស្រាល

៣-ឈ្មោះ វ៉ាត ចិន ភេទប្រុស អាយុ៣២ឆ្នាំ របួសស្រាល

៤-ឈ្មោះ​ នួន នៅ ភេទប្រុស អាយុ៤៧ឆ្នាំ របួសស្រាល

៥-ឈ្មោះ រ៉ង ដារ៉ូ ភេទប្រុស អាយុ០៣ឆ្នាំ របួសស្រាល

៦-ឈ្មោះ ងួន ឆៃរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ របួសស្រាល

៧-ឈ្មោះ កង កាន់ ភេទស្រី អាយុ៤៧ឆ្នាំ របួសស្រាល

៨-ឈ្មោះ សយ ពិសិត ភេទប្រុស អាយុ១៦ឆ្នាំ របួសស្រាល

៩-ឈ្មោះ គាំ ស៊ីម ភេទស្រី អាយុ៥២ឆ្នាំ របួសស្រាល

១០-ឈ្មោះ យ៉ត ធីម ភេទ ស្រី អាយុ៤៥ឆ្នាំ របួសស្រាល អ្នកទាំង១៦នាក់ខាងលើនេះ រស់នៅក្នុងភូមិសហគមន៍  ឃុំភក្តី ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ។ 

ក្រោយកម្លាំងនគរបាលជំនាញ វាស់វែងរួច ដឹកអ្នករងរបួសយកទៅព្យាបាលនៅតាមមន្ទីរពេទ្យ។ ចំណែកសពស្ត្រីរងគ្រោះខាងលើនគរបាលបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ សម្ភារៈរងការ ខូចខាតគោយន្ត០១គ្រឿងតិចតួច អូសយកទៅរក្សាទុកនៅ​ប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំចំបក់ រង់ចាំ ដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ សូរិយា


ចែករំលែក៖