ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែថ្មីBeckham និង Neville ចូលមកកាន់ក្លឹបSalfordភ្លាមកីឡាករ១៧រូបចាកចេញ

ចែករំលែក៖

ក្លឹបបាល់ទាត់ SALFORD CITY បានអនុញ្ញាតឱ្យកីឡាករ 17 នាក់ចាកចេញបន្ទាប់ពី David Beckham និង Gary Neville ទិញភាគហ៊ុនក្លាយជាម្ចាស់ក្លឹបថ្មី។

វីរបុរសបាល់ទាត់ក្លឹប Manchester United ទាំងពីររូបនេះបានបញ្ចប់ការទិញយកក្លឹប នៅអង់គ្លេស League Two កាលពីសប្តាហ៍មុន។

Neville បានចូលរួមជាមួយអតីតមិត្តរួមក្រុមបិសាចក្រហមផ្សេងទៀតដូចជា Nicky Butt, Ryan Giggs, Phil Neville និង Paul Scholes ដើម្បីទិញក្លឹបនៅឆ្នាំ 2014 ប៉ុន្តែNeville និង Beckhamបានក្លាយជាម្ចាស់កម្មសិទ្ធិវិញហើយ។

ក្នុងវិធានការថ្មីរបស់ម្ចាស់ក្លឹប Salford City ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 8 ក្នុង League Twoបានបញ្ចេញកីឡាករ 17 នាក់ពីក្រុមដំបូង។

យោងតាមសារព័ត៌មាន The Athletic ពួកគេបានបណ្តាក់ទុនចន្លោះពី ១១លានផោន ទៅ ១៥លានផោន ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងមហិច្ឆតាកីឡារបស់ Salford ៕

ដោយ៖ ភារៈ


ចែករំលែក៖