ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគីរី និងរតនគីរី ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និងជួបសួរសុខទុក្ខមន្រ្តីរាជការ កូនក្មួយសិស្សានុសិស្ស ព្រមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់ប្រជាពលរដ្ឋ ។
សម្តេចតេជោបានថ្លែងថា៖ «ចប់បេសកកម្មក្រៅប្រទេស ដល់បេសកកម្មក្នុងប្រទេសម្តង !
នៅពេលនេះខ្ញុំកំពុងធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តមណ្ឌលគីរី និងរតនគីរី ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និងជួបសួរសុខទុក្ខមន្រ្តីរាជការ កូនក្មួយសិស្សានុសិស្ស ព្រមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់ប្រជាពលរដ្ឋយើង។
ដំណើរលើកនេះមានចម្ងាយផ្លូវជាង១០០០គីឡូម៉ែត្រ ។
ខ្ញុំសូមអធ្យាស្រ័យទុកជាមុន ប្រសិនបើខ្ញុំមិនបានចុះជួបបងប្អូនបានគ្រប់ៗគ្នា។ សូមជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ពេល» ៕