ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ឯកភាពឱ្យមានការរៀបចំតាំងពិព័រណ៍ម៉ាឡេស៊ីនៅផ្លូវថ្មើរជើងWalk Street នាខែសីហាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឯកភាពឱ្យមានការរៀបចំតាំងពិព័រណ៍ម៉ាឡេស៊ីនៅផ្លូវថ្មើរជើងWalk Street នាខែសីហាខាងមុខនេះ តបតាមការស្នើសុំ ។ ទំនាក់ទំនងកម្ពុជានិងម៉ាឡេស៊ីនៅតែបន្ដកិច្ចសហការគ្នាល្អជានិច្ច បើទោះបីទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ដោយរបបប្រល័យពូជសាសន៍ប៉ុលពតក្ដី ទើបនៅឆ្នាំ១៩៩១ ត្រូវបានភ្ជាប់ទំនាក់ទំនងនេះឡើងវិញល្អហើយរលូន។ រហូតមកដល់ពេលនេះដំណើរការវិវឌ្ឍរបស់រាជធានីភ្នំពេញពីដំណាក់កាលមួយទៅដំណាក់កាលមួយដោយចាត់ទុកទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី គឺជាទំនាក់ទំនងនិងកិច្ចសហការល្អពីអតិតកាល ។

លោកឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងជំនួបសម្ដែងការគួរសមជាមួយ លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ។ 

លោកឃួង ស្រេង បានបញ្ជាក់ទៀតថា៖ថ្វីដ្បិតយើងមានជំនឿសាសនាផ្សេងគ្នា  តែយើងមានគោលនយោបាយរួមគ្នា កម្ពុជាគ្មានការរើសអើងនិងប្រកាន់ពូជសាសន៏អ្វីនោះទេ។ កម្ពុជាគ្មានជម្លោះសាសនាទេ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តវេនដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីតែងប្រកាន់ខ្ជាប់នូវគោលនយោបាយសុខដុមនីយកម្មសាសនាគឺប្រជាពលរដ្ឋរស់នៅប្រកបរបរដោយសុខសន្តិភាព។ មានតែអ្នកធ្លាប់ឆ្លងកាត់សង្គ្រាមទេទើបស្គាល់តម្លៃពិតនៃសន្តិភាព។ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាប្តេជ្ញារក្សាសន្តិភាពនេះឱ្យបាន។

លោកSaharu  ddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានលើកឡើងថា៖ រហូតមកដល់ពេលនេះ ខ្ញុំមិនធ្លាប់ឮប្រជាជននិងសហគមម៉ាឡេស៊ីដែលកំពុងរស់នៅរកស៊ីនិងបំពេញការងារ នៅរាជធានីភ្នំពេញនិយាយពីចំណុចអវិជ្ជមានពីកម្ពុជានោះឡើយ គឺមានតែការលើកសរសើរពីកម្ពុជាដែលមានច្បាប់វិនិយោគដ៏អនុគ្រោះដល់អ្នកវិនិយោគ, កម្ពុជាមានសុខសន្តិភាព មានហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័បង្កភាពងាយស្រួលដល់អ្នកវិនិយោគទាំងឡាយ។ 

 

លោកSaharu  ddin Onnឯកអគ្គរដ្ឋទូតម៉ាឡេស៊ីបានប្រគល់លិខិតអញ្ជើញដលលោកឃួង ស្រេង ដើម្បីអញ្ជើញចូលរួមក្នុងសន្និសិទធុរកិច្ចដែលម៉ាឡេស៊ីនឹងប្រា

រព្វធ្វើនៅខែតុលាខាងមុខនៅរដ្ឋសាលាង៉។ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនលោកឃួង ស្រេង ពីគោលបំណងចង់រៀបចំឱ្យមានការតាំងពិព័រណ៍ម៉ាឡេស៊ីនៅផ្លូវថ្មើរជើងWalk Streetខែសីហាខាងមុខនេះ ។

ជាការឆ្លើយតបលោកអភិបាលបានស្វាគមន៍ចំពោះគោលបំណងនេះនិងលើកទឹកចិត្តដល់បណ្តាស្ថានទូតនានាពេលមានបំណងចង់រៀបចំពិព័រណ៍តាំងបង្ហាញផលិតផលរបស់ខ្លួននៅផ្លូវថ្មើរជើងWalk Street មាត់ទន្លេនេះ ផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖