ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត១គ្រឿងម៉ាក LEXUS RX300 បានបើកទៅបុកតកន្ទុយគ្នា បណ្ដាលឲ្យ រងការ ខូចខាត។
ហេតុការណ៍ នេះបានកេីតឡេីង កាលពីវេលាម៉ោង ១០:៤៥នាទី យប់ ថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតតាម បណ្ដោយ ផ្លូវ ១៦៩ កែង ផ្លូវ កម្ពុជាក្រោម សង្កាត់ មិត្តភាព ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា បុរសម្នាក់ បេីក រថយន្ដ LEXUS RX300 ពាក់ ផ្លាក លេខ ភ្នំពេញ 2AO-7261 បេីកបុក ពីក្រោយ រថយន្ដ LEXUS RX350 ពាក់ ផ្លាក លេខ ភ្នំពេញ 2CA-0599 បណ្ដាលឲ្យ រងការ ខូចខាត រួចរុញទៅបុក រថយន្ដ HIghlender មួយគ្រឿង បណ្ដាលឲ្យរងការ ខូចខាត បន្តិចបន្តួច ដោយ មិនទាមទារសំណង បានបេីករថយន្ដ ចេញ ពីកន្លែងកើតហេតុបាត់ ។
ក្រោយ ពេលកេីតហេតុ ភាគីទាំងសងខាងបានចរចាគ្នា ដោះស្រាយបញ្ចប់រឿង នៅហ្នឹងន្លែងកើតហេតុ ៕
ដោយ៖ ជីណា