ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Gustavo Petro ប្រធានាធិបតីកូឡុំប៊ី

ចែករំលែក៖

 អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី១៤ ខែឧសភា នៅ សាលប្រជុំ នៃ វិមាន សភា ប្រជាជន ទីក្រុងប៉េកាំង   លោក Xi Jinping ប្រធានរដ្ឋ ចិន បាន ជួប សន្ទនា ជាមួយ លោក Gustavo Petro ប្រធានាធិបតី កូឡុំប៊ី ដែល អញ្ជើញ ចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀន នៅ ប្រទេសចិន ។

       គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន លើកឡើងថា ឆ្នាំនេះគឺជាខួបលើកទី៤៥ នៃ ការបង្កើតទំនាក់ ទំនង ការទូត រវាង ប្រទេសចិន និងកូឡុំប៊ី។ យើងគួរ ចាត់ទុក ឱកាស ដែលកូឡុំប៊ីចូលរួមជាផ្លូវការ ក្នុងមហាគ្រួសារ នៃការ រួមគ្នាកសាង « ខ្សែក្រវាត់ និងផ្លូវ » ប្រកប ដោយ គុណភាព ខ្ពស់ ជា កាលានុវត្តភាព មួយ   ដើម្បី ជំរុញ ឱ្យ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឡើងដល់កម្រិតថ្មី។ ។  ភាគីទាំងពីរ អាច ពង្រីក កិច្ចសហប្រតិបត្តិការ បន្ថែមទៀត លើវិស័យដូចជា  រថយន្ត ថាមពលថ្មី សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត ជាដើម ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤ នៃវេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀន ត្រូវបានប្រារព្ធឡើងដោយជោគជ័យ ដែល បាន បង្ហាញ សញ្ញាវិជ្ជមាន មួយ ទៅកាន់ពិភពលោក  ពោលគឺ ការអភិវឌ្ឍរួមគ្នា នឹង ជំរុញ ការស្តាសេដ្ឋកិច្ចឡើងវិញ ។

      គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប   លោក Gustavo Petro បានថ្លែងថា ប្រទេសកូឡុំប៊ី រំពឹង ទុក ពីការពង្រឹងទំនាក់ទំនង ជាមួយ ចិន។   ការ រួមគ្នាកសាង « ខ្សែក្រវាត់ និងផ្លូវ » បាន លើកកម្ពស់ គុណភាព នៃ ជីវភាព រស់នៅ របស់ ប្រជាជន កូឡុំប៊ី ។ បច្ចុប្បន្ននេះ ទង្វើ ផ្តោតតែលើ ផលចំណេញ របស់ ខ្លួន នៃ ប្រទេស មួយចំនួន មិនមាន អំណោយផលដល់សកលលោក នោះទេ    ប្រទេស នានា គួរ តែ រួម សាមគ្គី គ្នា ដើម្បី ឆ្លើយតបវិញ ។ ភាគី កូឡុំប៊ីមានឆន្ទៈ សហការ យ៉ាងជិតស្និទ្ធជាមួយ ចិន   ដើម្បីគាំពារ សច្ចយុត្តិធម៌ អន្តរជាតិ ក៏ដូចជា គាំពារផលប្រយោជន៍រួម របស់ប្រទេសកំពុងអភិវឌ្ឍន៍ ទាំង ឡាយ ៕

ដោយ ៖ សិលា


ចែករំលែក៖