ប៉ូលិសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (15 ឧសភា) ថា មនុស្សពីរនាក់ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាបានបង្ខូចឈ្មោះកីឡាករ Son Heung-min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងក្រុមSpurs ។
អ្នកនាំពាក្យទីភ្នាក់ងារប៉ូលិសជាតិកូរ៉េបានប្រាប់ AFP ថា ជនជាប់ចោទជាស្ត្រីក្នុងវ័យ ២០ ឆ្នាំ និងបុរសអាយុ ៤០ ឆ្នាំម្នាក់។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បាននិយាយថា អ្នកទាំងពីរបានព្យាយាមជំរិតទារប្រាក់ពីខ្សែប្រយុទ្ធវ័យ 32 ឆ្នាំ ដោយក្លែងបន្លំថាស្ត្រីនោះមានផ្ទៃពោះកូនរបស់ Son ។អ្នកទាំងពីរបានគំរាមSonដោយនិយាយថាពួកគេនឹងផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ។
ថ្មីៗនេះ Son បានប្តេជ្ញាថានឹង “បញ្ចប់” អាជីពរបស់គាត់នៅ Tottenham ដោយដឹកនាំក្រុមដែលជួបការលំបាកក្នុងក្របខ័ណ្ឌ Premier League ទៅកាន់ពានរង្វាន់ Europa League នៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Manchester United នៅថ្ងៃទី 21 ខែឧសភា។ គាត់បានស៊ុតបាល់បញ្ចូលទី 173 គ្រាប់ក្នុងការបង្ហាញខ្លួន 451 ដងក្នុង 10 រដូវកាលជាមួយក្លឹបមាន់ខ្នាយមាស Tottenham៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច