ភ្នំពេញ ៖ ស្រ្តីម្នាក់បានធ្លាក់ពីលើខុនដូជាន់ទី១៩ចុះមកក្រោមចំកញ្ចក់រថយន្តដែលចតលើផ្លូវរងការខូចខាត ហើយស្ត្រីរូបនោះបានស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ នឹង២០នាទីនៅចំណុចខុនដូមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បេីតាមការលើកឡើងពីប្រជាពលរដ្ឋនៅម្តុំនោះបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីខាងលើនេះធ្លាប់ប៉ុនប៉ងលោតសម្លាប់ខ្លួមចំនួន២ទៅ៣ដងរួចមកហើយ ប៉ុន្តែមិនបានសម្រេច ។ លុះមកដល់ពេលកើតហេតុនេះ ក៏ស្រាប់តែឃើញស្រ្តីខាងលើនេះបានធ្លាក់ពីជាន់ទី១៩ចុះមកក្រោមត្រូវកញ្ចក់រថយន្តដែលគេចតទុកចោលរងការខូចខាតនិងបណ្តាលឲ្យស្ត្រីរូបនេះបែកក្បាលស្លាប់ក្នុងថ្លុកឈាម ផ្អើលដល់ពលរដ្ឋនៅទីនោះរាយការណ៍ជូនសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុខាងលើ និងបានប្រគល់ជូនជំនាញផ្នែកចក្ខុកោសល្យវិច័យដើម្បីធ្វើការត្រួតពិនិត្យ នឹងស្វែងរកមូលហេតុអោយច្បាស់លាស់ថា តើជាករណីលោត ឬជាអ្វីផ្សេង ។ ចំពោះសព នគរបាលបានប្រគល់ជូនក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ