ព័ត៌មានទាន់ហេតុការណ៍៖

លោក ជួន ណារិន្ទ ៖ នគរបាលឈ្មោះ ហ៊ុន ហេង ត្រូវបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំអនុវត្តនូវបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណ្ឌផងដែរ

ចែករំលែក៖

    ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើន លើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃ ទី១៥/០៥/២៥ មុខក្រសួងមហាផ្ទៃ ធ្វើឲ្យមានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិត បង្កឡើងដោយ នគរបាលរាជធានី ឈ្មោះ ហ៊ុន ហេង ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ៖ សូមជម្រាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឱ្យជំនាញនិង មូលដ្ឋានចុះដល់កន្កែងកើតហេតុ គឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្ក សង្រ្គោះ អ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់ ។

 លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញបានជម្រាបថា សូមមហាជនជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។

ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំអនុវត្តនូវបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណ្ឌផងដែរ។ 

សូមមហាជនជ្រាបជាព័ត៌មាននិងសំណូមពរដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ជាដាច់ខាតទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ ខ្ញុំសូមគោរព អរគុណ និង សូម អរគុណ បាទ ៕

ដោយ ៖ សិលា


ចែករំលែក៖